មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាម

09:27 2019/05/22

យុគសម័យ - វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ ហើយត្រូវបានធ្វើឡើងនៅក្នុងប្រទេសជាច្រើន ដូចជា នេប៉ាល់ ស្រីលង្កា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជានិងវៀតណាម។

មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាម
វត្ត Tam Chuc មើលពីខាងលើ (រូបថតៈ Minh Duc)

ចំពោះមុខការអភិវឌ្ឍនិងឥទ្ធិពលនៃសាសនានៅក្នុងពិភពលោក គំនិតផ្តួចផ្តើមជាច្រើនត្រូវបានដាក់ចេញសម្រាប់ជ្រើសរើសនូវសាសនាមួយដែលស្របតាមនិន្នាការអភិវឌ្ឍន៍នៃការរីកចម្រើនរបស់មនុស្សជាតិ។ បន្ទាប់ពីការពិចារណាជាច្រើនឆ្នាំមក ពោលគឺនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ មហាសន្និបាតនៃអង្គការសហប្រជាជាតិបានជ្រើសរើស ព្រះពុទ្ធសាសនាជាសាសនាគំរូដោយសារតែតម្លៃសីលធម៌ វប្បធម៌និងសតិអារម្មណ៍អហិង្សារបស់ព្រះពុទ្ធ។ ចាប់តាំងពីពេលនោះមក មហាពិធីបុណ្យវិសាខបូជា ជាពិធីបុណ្យវប្បធម៌និងសាសនាអន្តរជាតិមួយរបស់អង្គការសហប្រជាជាតិ។

(ប្រភព៖ Youtube)

មហាពិធីបុណ្យវិសាខបូជា ត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងនៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។

សម្រាប់ប្រទេសវៀតណាម នេះក៏ជាលើកទី៣ ដែលវៀតណាមទទួលរៀបចំមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ បន្ទាប់ពីឆ្នាំ ២០០៨ និង ២០១៤មក។ ខេត្ត Ha Nam នៅភាគខាងជើងវៀតណាម ដែលជាទីតាំងសម្រាប់ប្រារព្ធពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ ២០១៩ លើកនេះ។

ទិដ្ឋភាពនៃវត្ត Tam Chuc ទីតាំងដែលប្រារព្ធមហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩ (រូបថតៈ Minh Duc)

មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០១៩ ត្រូវបានប្រារព្ធនៅវត្ត Tam Chuc ស្រុក Kim Bang ខេត្ត Ha Nam ។ វត្ត Tam Chuc មានផ្ទៃដីសរុបជាង ៥.០០០ ហិកតា រួមមានបឹងដ៏ធំទូលាយ ១,០០០ ហិកតា មានភ្នំថ្មនិងព្រៃធម្មជាតិ ៣០០០ ហិកតា ព្រមទាំងមានជ្រលង ដែលមានទំហំសរុប ១.០០០ ហិកតា។ វត្តនេះមានទេសភាពដ៏អស្ចារ្យ ដែលមានគំនូចំនួន ១២ម៉ឺន ដែលឆ្លាក់លើផ្ទាំងថ្ម ពណ៌នាអំពីព្រះពុទ្ធនិងសសរគម្ពីថ្មចំនួន ១០០០ ដែលយកមកពីប្រទេសឥណ្ឌូនេស៊ី។

មហាពិធីបុណ្យវិសាខបូជា ២០១៩ នឹងទទួលតំណាងអន្តរជាតិជាច្រើនរូប ក៏ដូចជាមានការចូលរួមជាច្រើនពីអណិកជនមកពីបរទេស។ នៅក្នុងប៉ុន្មានថ្ងៃដែលប្រព្រឹត្តទៅនូវព្រឹត្តិការណ៍នេះ វត្ត Tam Chuc នឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា: សិក្ខាសាលាដែលមានប្រធានបទពាក់ព័ន្ធនឹងបញ្ហាជាច្រើនដែលមានឥទ្ធិពលដល់សហគមន៍ - សង្គម ដូចជា: ភាពជាអ្នកដឹកនាំសាសនាមានការទទួលខុសត្រូវដើម្បីសន្តិភាពប្រកបដោយនិរន្តភាព; វិធីសាស្រ្តនៃព្រះពុទ្ធសាសនាដើម្បីសុខដុមគ្រួសារ ថែទាំសុខភាពនិងនិរន្តរភាពសង្គម; វិធីសាស្រ្តពុទ្ធសាសនាដើម្បីអប់រំនិងសីលធម៌សកលលោក; បដិវត្តន៍ឧស្សាហកម្មលើកទី៤និងការអប់រំពុទ្ធសាសនាជាដើម។ ក្រៅពីនោះ ក៏មានកម្មវិធីជាច្រើនបង្ហាញពិព័ណ៌និងសិល្បៈពុទ្ធសាសនាវៀតណាមនិងអន្តរជាតិ ការសម្តែងសិល្បៈពុទ្ធសាសនាអន្តរជាតិ ការបង្រៀនអំពីព្រះពុទ្ធសាសនា និងក្បួនដង្ហែរផ្កា។ ជាពិសេសគឺសារអបអរសាទររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក៏ដូចជាប្រមុខមេដឹកនាំពិភពលោកនិងមេដឹកនាំសាសនានានាផងដែរ។

សសរគម្ពីថ្ម ដែលយកមកពីប្រទេសឥណ្ឌូនេស៊ី (រូបថតៈ Minh Duc)

មហាពិធីបុណ្យវិសាខបូជា គឺជាសកម្មភាពវប្បធម៌អន្តរជាតិមួយរបស់អង្គការសហប្រជាជាតិ ដើម្បីលើកតម្កើងដល់តម្លៃមនុស្សសាស្ត្រនិងសន្តិភាពនៃមនុស្សជាតិ។ ព្រឹត្តិការណ៍នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយសាររបស់ព្រះពុទ្ធសាសនានៃ សន្តិភាពនិងអហឹង្សារបស់ព្រះពុទ្ធសាសនា ដែលជាសាសនាមួយដែលអមដំណើរនិងរួមដំណើរជាមួយប្រជាជាតិក្នុងដំណើរការនៃការស្ថាបនានិងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ មិនត្រឹមតែប៉ុណ្ណោះ  នេះគឺជាឱកាសមួយ ដើម្បីផ្សព្វផ្សាយអំពីប្រទេសវៀតណាមដែលពោរពេញទៅដោយទេសភាពដ៏ស្អាតអស្ចារ្យនិងប្រជាជនរួសរាយរាក់ទាក់។ ជាពិសេស ជាប្រទេសមួយដែលមានសហគមន៍កាន់សាសនាក៏ដូចជាមិនកាន់សាសនា ដែលតែងតែបានរដ្ឋផ្តោតការចិត្តទុកដាក់ ដោយបង្កើតលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍ និងប្រកាន់ខ្ជាប់នូវគោលការណ៍: “រស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌” ផងដែរ៕

 

(អត្ថបទនិងបកប្រែដោយ Ha Ngoc)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll