អង់ហ្គោឡា - វៀតណាម៖ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគកសិកម្ម សុខាភិបាល អប់រំ

09:16 2020/11/25

យុគសម័យ- ក្នុងឱកាសខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអង់ហ្គោឡា នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានជួបសន្ទនា តាមទូរស័ព្ទ ជាមួយលោករដ្ឋមន្រ្តីការបរទេសអង់ហ្គោឡា TéteAntónio ដើម្បីពិភាក្សាស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីនិងការសម្របសម្រួលលើវេទិកាពហុភាគី។

អង់ហ្គោឡា - វៀតណាម៖ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគកសិកម្ម សុខាភិបាល អប់រំ

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានជួបសន្ទនា តាមទូរសព្ទជាមួយ លោករដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋអង់ហ្គោឡា Téte Anténio ។

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី Pham Binh Minh បានចែករំលែកថា វៀតណាមមានមោទនភាពដែលបានក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេ នៅលើពិភពលោកដែលទទួលស្គាល់ឯករាជ្យ និងបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសអង់ហ្គោឡា កាលពី ៤៥ ឆ្នាំមុន។ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី Pham Binh Minh បានអបអរសាទរសមិទ្ធិផលនៃការផ្សះផ្សារជាតិ ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាត នៅប្រទេសអង់ហ្គោឡា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Téte António រដ្ឋមន្រ្តីក្រសួងការបរទេសអង់ហ្គោឡាបានសម្តែងការកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ដោយចាត់ទុកវៀតណាមជាគំរូមួយ ដែលលើកទឹកចិត្តនិងជំរុញអង់ហ្គោឡា ក្នុងការអភិវឌ្ឍន៍ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមជាប្រធានអាស៊ាន នៅឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ។

ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងរវាងវៀតណាមនិងអង់ហ្គោឡា នាពេលកន្លងមក មានការជឿនលឿន ប៉ុន្តែនៅតែមិនសមស្រប បើប្រៀបធៀបទៅនឹងទំនាក់ទំនងនយោបាយល្អ ក៏ដូចជាសក្តានុពលនិងតម្រូវការរបស់ប្រទេសនីមួយៗ។ ផ្អែកលើមូលដ្ឋាននោះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរបានអះអាងថា ប្រទេសទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ ការទូត ហើយទន្ទឹមនឹងនោះពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត។ ជាពិសេសពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខភា ពអប់រំ ...។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត និងការប្តេជ្ញាចិត្តក្នុងការបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនៅអង្គការសហប្រជាជាតិ ... ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានចែករំលែកអំពី​បញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលប្រទេសទាំងពីរយកចិត្តទុកដាក់./.
(ប្រភពព័ត៌មាន: Thoi Dai)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll