លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម

15:03 2019/11/28

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកានាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសមាគមមិត្តភាពកូរ៉េខាងត្បួង - វៀតណាម លោក Choi Young Joo ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម
លោក Choi Young Joo និង លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។ (ប្រភព៖ TTXVN)

ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងសោមនស្សរីករាយដែលបានទទួលជួបជាមួយលោក Choi Young Joo និងសមាជិកដទៃទៀតនៃសមាគម រួមទាំងអតីតឯកអគ្គរដ្ឋទូត អ្នកស្រាវជ្រាវ អ្នកប្រាជ្ញវៀតណាម អ្នកជំនួញកូរ៉េខាងត្បូង ដែលកំពុង ឬ ធ្លាប់ធ្វើការនៅប្រទេសវៀតណាម។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ ការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងលើគ្រប់វិស័យក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ មានចូលរួមចំណែកយ៉ាងសំខាន់ របស់មេដឹកនាំច្រើនជំនាន់នៃសមាគម ដែលសុទ្ធតែជាអ្នកដែលមានចំណេះដឹងខ្ពស់អំពីស្ថានភាពនិងមានមនោសញ្ចាតនាចំពោះវៀតណាម។ 

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា សកម្មភាពរបស់សមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម មានតួនាទីសំខាន់ណាស់ដែលរួមចំណែកដល់ប្រជាជននៃប្រទេសទាំងពីរមានការយល់ដឹងគ្នាទៅវិញទៅមក។

ដោយឈរលើមូលដ្ឋាននេះ លោកនាយករដ្ឋមន្រ្តីបានសម្តែងក្តីសង្ឃឹមថា ប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាមនឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការចូលរួមវិភាគដល់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីររួមទាំងជួយគាំទ្រដល់កូនក្រមុំវៀតណាមដើម្បីធ្វើសមាហរណកម្មក្នុងកូរ៉េខាងត្បូងក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់និស្សិតវៀតណាមដែលកំពុងសិក្សានៅកូរ៉េ។

ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងនិងសមិទ្ធិផលរបស់សមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae – in ក្នុងការផ្តោតលើអាស៊ីអាគ្នេយ៍និងជាពិសេសវៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថារដ្ឋាភិបាលក្រសួងស្ថាប័ននិងមូលដ្ឋានរបស់វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនកូរ៉េខាងត្បូងក្នុងការវិនិយោគដោយជោគជ័យនៅវៀតណាមដោយសង្កត់ធ្ងន់ថា៖ ប្រសិនបើកូរ៉េខាងត្បូង ត្រូវបានចាត់ទុកថាជា “អព្ភូតហេតុនៃទន្លេហាន” ដោយវៀតណាមចង់បង្កើតចំណាប់អារម្មណ៍ខ្លាំងដែលជាអព្ភូតហេតុក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។

តាមលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc កិច្ចខិតខំប្រឹងប្រែងមួយរបស់វៀតណាមដើម្បីសម្រេចគោលដៅនេះគឺដើម្បីចូលរួមចំណែកបង្កើនទំហំពាណិជ្ជកម្មរវាងអាស៊ាននិងកូរ៉េខាងត្បូងក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសកូរ៉េខាងត្បួងតែងតែឆ្ពោះទៅមុខអំពីការវិនិយោគនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តីរំពឹងថាសាជីវកម្មនិងធុរកិច្ចកូរ៉េខាងត្បូងនឹងវិនិយោគកាន់តែខ្លាំងនៅវៀតណាមបន្ថែមទៀត។ ភាគីទាំងពីរគួរតែជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការបង្កើតបានជាការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២២ ។

ចំណែកលោក Choi Young Joo ប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាមបានអះអាងថាសមាជិកសមាគមតែងតែខិតខំអស់ពីសមត្ថភាពដើម្បីធ្វើការយ៉ាងសកម្មដោយមានបំណងនាំទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូងនិងវៀតណាមឱ្យកាន់តែសម្រេចបានសមិទ្ធិផលថ្មីជាច្រើនឡើងថែមទៀត។ 

ក្នុងឱកាសនេះលោកក៏បានសម្តែងនូវគោលបំណងថាលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងបន្តគាំទ្រនិងថែរក្សាទំនាក់ទំនងទ្វេភាគី។ សមាគមក៏សង្ឃឹមថានឹងទទួលបានការយកចិត្តទុកដាក់និងការគាំទ្រពីរដ្ឋាភិបាលវៀតណាមដើម្បីអាចចូលរួមចំណែកបន្ថែមទៀតដល់មិត្តភាពរវាងវៀតណាមនិងកូរ៉េខាងត្បូង។

ប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាមលោក Choi Young Joo ក៏បានសន្យាថានឹងខិតខំបន្ថែមទៀតក្នុងការជួយឧបត្ថម្ភអណិកជនវៀតណាមឱ្យរស់នៅនិងរកស៊ីនៅកូរ៉េខាងត្បុង និងសម្របសម្រួលជាមួយអាជ្ញាធរកូរ៉េដើម្បីចាត់វិធានការគាំទ្រដែលមានប្រសិទ្ធិភាពនិងមានប្រសិទ្ធភាពជាងក្នុងរឿងនេះ៕

(ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll