យុគ្គសម័យ - នាព្រឹកថ្ងៃទី១២ខែឧសភា នៅវិទ្យាល័យ ហ៊ុនសែន ចំការដូងនៅខេត្តកែប របស់កម្ពុជា វេជ្ជបណ្ឌិតជាអាណិកជនមកពីបន្ទីរពេទ្យចាក់អង្រែ បានរួមសហការជាមួយវេជ្ជបណ្ឌិតកម្ពុជា រៀបចំពិធីពិនិត្យ ចែកថ្នាំឥតគិតថ្លៃនិងជូនអំណោយចំពោះបងប្អូនអាណិកជននិងប្រជាជនកម្ពុជាដែលមានស្ថានភាពក្រីក្រជាង១ពាន់នាក់លើទូទាំងខេត្ត។
នាយកមន្ទីរពេទ្យចាកអង្រែ លោក Le Ba Hung អញ្ជើញពិនិត្យជំងឺជូនប្រជាជនកម្ពុជា (រូបថតៈ VOV)
ចូលរួមក្នុងពិធីបើកសកម្មភាពមនុស្សធម៌នេះ មានវត្តមានអភិបាលខេត្តកែបលោក កែន សត្ថា អនុព័ន្ធយោធា វៀត ណាមនៅកម្ពុជាលោក Nguyen Anh Dung រួមទាំងតំណាងអង្គភាពពាក់ព័ន្ធនានា។
តាងនាមរដ្ឋអំណាចខេត្តកែប លោក កែន សត្ថា បានថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌ ដែលថែទាំដល់សុខភាពប្រជាជនមានស្ថានភាពលំបាកលើទូទាំងខេត្ត ព្រមទាំងចាត់ទុកនេះជាការងារ បង្ហាញនូវភក្តីភាព សេចក្តីស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។
នាយកមន្ទីរពេទ្យចាកអង្រៃ វេជ្ជបណ្ឌិត Le Ba Hung បានឲ្យដឹងថា នេះជាសកម្មភាព មនុស្សធម៌ ឧបត្ថម្ភដោយសហគ្រាស ស្ថាប័នវៀតណាមនិងសហគ្រាសអាណិកជនមួយចំនួនដែរ។
ប្រជាជននៅខេត្តកែប (កម្ពុជា) កំពុងរងចាំការពិនិត្យសុខភាព (រូបថតៈ VOV)
ប្រជាជនមកពិនិត្យជំងឺដូចជា បេះដូង ដង្ហើម ឆ្អឹងខ្នង តេស្តឈាម និងសុំការពិគ្រោះយោបល់សំដៅឆៀវវាងជំងឺទូទៅ ហើយទទួលបានថ្នាំឥតគិតថ្លៃបើមានជំងឺផងដែរ។
នាប៉ន្មានឆ្នាំកន្លងទៅ ក្រុមវេជ្ជបណ្ឌិតមនុស្សធម៌វៀតណាមនិងអាណិកជន បានរៀបចំសកម្មភាពពិនិត្យព្យាបាលជំងឺឥតគិតថ្លៃជាច្រើន សម្រាប់បងប្អូនអាណិកជន និងប្រជាជនក្រីក្រនៅកម្ពុជា។
ផ្នែកសុខាភិបាលរបស់កម្ពុជាមានការកែលំអជាច្រើន ប៉ុន្តែនៅជួបការលំបាកមិនតិចឡើយ តាមនោះ សកម្មភាពពោះពេញទៅដោយអត្ថន័យនេះត្រូវបានរដ្ឋអំណាចនិងប្រជាជនកម្ពុជា វាយតម្លៃខ្ពស់៕
(ដោយ ស្រីពេជ្រ)
មតិពីមិត្តអ្នកអាន