ទីកន្លែងដ៏ស្រស់ស្អាតក្នុងទឹកដីនៃប្រាង្គប្រាសាទ

14:25 2019/07/21

យុគសម័យ - ប្រទេសកម្ពុជាមិនត្រឹមតែមានបេតិកភណ្ឌដ៏ល្បីល្បាញអង្គរវត្តនោះទេ ថែមទាំងមានកន្លែងស្រស់ស្អាតអស្ចារ្យជាច្រើនផង ដែលទាក់ទាញអ្នកទេសចរ ដូចជាទីក្រុង និងភូមិស្រុកដែលផ្តល់ជូននូវឱកាសដើម្បីជួបប្រទះនូវរបៀបរស់នៅបែបប្រពៃណីនិងឆ្នេរសមុទ្ររហោស្ថានមួយចំនួនដែលពោរពេញដោយភាពសប្បាយរីករាយ។ សូមអញ្ជើញមិត្តទាំងអស់គ្នាស្វែងយល់ពីប្រទេសកម្ពុជាផងណា។

ទីកន្លែងដ៏ស្រស់ស្អាតក្នុងទឹកដីនៃប្រាង្គប្រាសាទ

រាជធានីភ្នំពេញ

រាជធានីភ្នំពេញដែលជាទីក្រុងធំបំផុតនៅក្នុងប្រទេសកម្ពុជា ជារាជធានីចាប់តាំងពីសម័យអាណានិគមបារាំង។ រាជធានីភ្នំពេញត្រូវបានគេចាត់ទុកថាជា គ្រាប់ពេជ្រនៅទ្វីបអាស៊ី ជាទីក្រុងដ៏ស្រស់ស្អាតបំផុតមួយដែលបារាំងបានកសាងនៅឥណ្ឌូចិន ទោះបីជាទីក្រុងនេះនៅតែកំពុងបានស្តារឡើងវិញ ក្រោយពីសង្គ្រាមក៏ដោយ។ មានទីតាំងស្ថិតនៅលើទន្លេមេគង្គហើយទីក្រុងនេះមានអាយុកាលតាំងពីសតវត្សរ៍ទី ១៥ មកម្ល៉េះ។ រមណីដ្ឋានដែលទាក់ទាញបំផុតរួមមាន ព្រះបរមរាជវាំងនិងសារមន្ទីរជាតិ ដែលមានការប្រមូលវត្ថុបុរាណខ្មែរជាច្រើន។

ទីក្រុងកែប

កែបគឺជារមណីយដ្ឋានតូចមួយស្ថិតនៅមាត់សមុទ្រ ដែលមានសកម្មភាពឆ្នេរសមុទ្រជាច្រើនគួរឲ្យទាក់ទាញ ដូចជាជ្រមុជទឹកឬគយគន់ផ្កាថ្ម។ កែបធ្លាប់ជាទីកន្លែងស្ងប់ស្ងាត់សម្រាប់អ្នកមានបារាំងនៅក្នុងឆ្នាំ ១៩០៨ ហើយទីក្រុងនេះនៅតែពោរពេញទៅដោយវីឡាចាស់ ដែលត្រូវបានកំទេចអំឡុងរបបខ្មែរក្រហម។ អ្នកទស្សនាក៏អាចរីករាយនឹងទេសភាពមហាសមុទ្រនៅឧទ្យានជាតិកែបផងដែរ ទស្សនាជម្រកមេអំបៅឬទស្សនាសួនម្រេចសរីរាង្គជាដើម។

ស្រុកបានលុង

បានលុង  ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ដែលជាទិសដៅដ៏ល្អសម្រាប់អ្នកដំណើរដែលចូលចិត្តសកម្មភាពនៅកណ្តាលវាល។ ក្រុមហ៊ុនទេសចរណ៍មួយចំនួន បានរៀបចំដំណើរទេសចរណ៍ជាច្រើនថ្ងៃ ចូលទៅក្នុងព្រៃ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរផ្សងព្រេងមកកាន់តែខិតទៅជិតធម្មជាតិ។ ការធ្វើដំណើរទាំងនេះ ផ្តល់ឱ្យភ្ញៀវទេសចរនូវឱកាសទស្សនាសត្វស្វានិងសត្វព្រៃផ្សេងៗទៀត។

បាត់ដំបង

បាត់ដំបងគឺជាទីក្រុងដែលមានប្រជាជនច្រើនបំផុតទី ២ របស់កម្ពុជា ជាពិសេសគឺល្បីល្បាញសម្រាប់ភ្ញៀវទេសចរដែលចាប់អារម្មណ៍នឹងប្រវត្តិសាស្រ្តកម្ពុជា។ ត្រូវបានបង្កើតឡើងនៅសតវត្សទី ១៨ ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយក្រោយមកខេត្តបាត់ដំបងបានក្លាយជាផ្នែកមួយនៃឥណ្ឌូចិន ដោយមានអាគារអាណានិគមជាច្រើននៅសេសសល់។ ទីក្រុងនេះមានប្រាសាទជាច្រើនតាមលំនាំអង្គរនិងប្រាសាទពុទ្ធសាសនាជាច្រើន។

កំពត

មានទីតាំងស្ថិតនៅលើទន្លេមួយ ដែលមិនឆ្ងាយពីឈូងសមុទ្រថៃទេ។ កំពតគឺជាច្រកផ្លូវទៅកាន់ឧទ្យានជាតិបូកគោដ៏ល្បីល្បាញជាមួយនឹងស្ថានីយ៍ដ៏ស្ងប់ស្ងាត់របស់បារាំង និងងាកាសធាតុត្រជាក់ត្រជុំ។ នៅកំពត អ្នកទេសចរនឹងមានឱកាសដើម្បីជិះទូកតាមដងទន្លេដែលហូរឆ្លងកាត់ទីប្រជុំជនក៏ដូចជាគយគន់ល្បាក់ទឹកដ៏ស្រស់ស្អាតនៅតាមដងផ្លូវផងដែរ។

ខេត្តក្រចេះ

ក្រចេះគឺជាទីរួមស្រុកមួយ នៅតាមដងទន្លេមេគង្គ។ អ្នកទេសចរបាននាំគ្នាមកទីនេះដើម្បីមើលសត្វផ្សោតអ៊ីរ៉ាវ៉ាឌីដែលកម្រនិងជិតផុតពូជ។ គេប៉ាន់ប្រមាណថាមានតែផ្សោតពី ៦៦ ទៅ ៨៦ ក្បាលប៉ុណ្ណោះ ដែលរស់នៅតាមដងទន្លេមេគង្គខាងលើផងដែរ។

ក្រុងព្រះសីហនុ

ត្រូវបានដាក់ឈ្មោះតាមព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ,  ព្រះសីហនុជារមណីយដ្ឋានឆ្នេរសមុទ្រដ៏ល្បីល្បាញបំផុតរបស់កម្ពុជានៅឈូងសមុទ្រថៃ។ ទីក្រុងនៅភាគខាងត្បូងនៃប្រទេសកម្ពុជានេះ មានឆ្នេរខ្សាច់និងឆ្នេរថ្មដែលទាក់ទាញអ្នកធ្វើដំណើរកម្សាន្ត ទោះបីជាពួកគេជ្រើសរើសសម្រាកនៅលើឆ្នេរខ្សាច់ឬសណ្ឋាគារផ្កាយ ៥ក៏ ដោយ។

សៀមរាប

សៀមរាបជាទីក្រុងដែលមានការរីកចម្រើនឆាប់រហ័សបំផុតរបស់ប្រទេសកម្ពុជានិងដើរតួនាទីជាទីក្រុងតូចមួយគួរឲ្យទាក់ទាញ។ ដោយសារតែភាពទាក់ទាញនេះ ខេត្តសៀមរាបបានប្រែក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំមួយដែរ។ ខេត្តសៀមរាបមានសណ្ឋាគារផ្កាយ ៥ ដែលមានតម្លៃសមរម្យ ខណៈដែលភោជនីយដ្ឋានជាច្រើនផ្តល់ជូននូវអាហារឆ្ងាញ់ ៗ ពិសេសដែលទាក់ទាញភ្ញៀវទេសចរគ្រប់រូប។

កោះកេរ

កោះកេរគឺជាតំបន់ប្រាសាទមួយដែលមានចំងាយប្រហែលជា ១២០ គីឡូម៉ែត្របែកភាគឦសាននៃខេត្តសៀមរាប។ ក្នុងរយៈពេលដ៏ខ្លីមួយចាប់ពីឆ្នាំ ៩២៨ ដល់ ឆ្នាំ ៩៤៤ គ.ស កោះកេរគឺជារាជធានីនៃអាណាចក្រខ្មែរ។ ក្នុងរយៈពេលដ៏ខ្លីនេះ អគារដ៏ស្រស់ស្អាតជាច្រើននិងរូបចម្លាក់ធំៗ ត្រូវបានសាងសង់ឡើង។ តំបន់នេះត្រូវបានគ្របដណ្ដប់ដោយប្រាសាទធំប្រាសាទដែលមានកំពស់ ៣០ ម៉ែត្រខ្ពស់ជាងព្រៃដែលព័ទ្ធជុំវិញ៕

(យោងតាម touropia បកប្រែដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll