Trending now

រដ្ឋសភាកម្ពុជា សម្រេចដាក់ឱ្យមន្រ្តីអាចធ្វើការងារតាមអនឡាញ ដោយសារការរីករាលដាល់នៃ Covid-19

17:13 | 17/03/2020 (សរុបដោយឌីណា)

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ លោក ឡេង ប៉េងឡុង បានឲ្យដឹងបន្ថែមថា ក្នុងពេលដែលមេរោគ Covid-19 កំពុងរាតត្បាតកាន់តែខ្លាំងនោះ សភាចង់កាត់បន្ថយការចរាចរណ៍ឯកសារដោយផ្ទាល់ឲ្យបានតិចបំផុត និងការធ្វើការងារតាមអនឡាញឲ្យបានច្រើនបំផុត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ( រូបថត៖ freshnewsasia)

អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងអនុវត្តន៍ការប្រាស្រ័យទាក់ទងគ្នា ឬការអនុវត្តការងារតាម អនឡាញ ។ អ្នកណាធ្វើការងារតាមអនឡាញបាន ធ្វើតាមអនឡាញ ប្រាស្រ័យទាក់ទងក្រសួងតាមអនឡាញ។ យើងបានរៀបចំឲ្យមានជាអាសយដ្ឋានលើអនឡាញ យើងនឹងដាក់នៅលើវេបសាយរដ្ឋសភា។ អនឡាញ មានការទាក់ទងមកអគ្គលេខាធិការដ្ឋានរដ្ឋសភាផ្ទាល់ អនឡាញដែលទាក់ទងមកគណៈកម្មការផ្សេងៗ ទាក់ទងនឹងខុទ្ទកាល័យផ្សេងៗ»។

ក្រៅពីនេះ ចំពោះមុខការវិត្តន៍យ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណ៍ណែនាំដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋកម្ពុជាកុំឲ្យធ្វើដំណើរទៅកាន់អឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

សារាចរណ៍ពោលខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃើញករណីឆ្លងវីរុស SARS-CoV-2 ចំនួន៤ ករណីបន្ថែមទៀតកាលពីយប់ថ្ងៃទី១៥មីនា៕

(សរុបដោយឌីណា)

(សរុបដោយឌីណា)

ព័ត៌មានថ្មីៗ

ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម
លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីស៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ គឺជាឱកាសមួយដើម្បីធានាថា គោលនយោបាយ និងគំនិតផ្តួចផ្តើមទាំងអស់ត្រូវបានអនុ
ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន Kohdayar Marri៖ វៀតណាមកំពុងដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងស្មារតីនៃ "ការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ"
កោះភូកុកនៅតែជាប់ក្នុងបញ្ជីកោះស្អាតបំផុតទាំង ១០ នៅអាស៊ី