Trending now

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផ្ញើសារអបអរសាទរដល់ខួបលើកទី៥៣ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន ០៨ សីហា

18:47 | 08/08/2020 (សរុបដោយវិច្ឆិកា)

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើសារអបអរសាទរដល់ខួបលើកទី៥៣ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន (០៨សីហា១៩៦៧-៨ សីហា ២០២០)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងនៅក្នុងសារលិខិតថា ៖ ចាប់តាំងពីការបង្កើតនោះមក អាស៊ានបានវិវឌ្ឍឈានទៅមុខ ប្រកបដោយជោគជ័យ គ្រចះត្រចង់ ហើយបានពង្រីកទាំងទំហំ និងវិសាលភាពគ្របដណ្ដប់របស់ខ្លួន។ ផ្តើមចេញពីបំណង ប្រាថ្នាការពារ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយ សន្តិភាពក្នុងតំបន់ អាស៊ានបានទទួលជោគជ័យក្នុងការបង្ការទប់ស្កាត់ការឡើងកម្ដៅ ពីការប្រឈមមុខដាក់គ្នា និងការបង្ការជម្លោះនានា មិនឱ្យរីករាលដាលក្លាយទៅជាសង្គ្រាម តាមរយៈមធ្យោបាយសន្តិភាព និងការទូត។

សូមជម្រាបជូនថា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលបច្ចុប្បន្នមានសមាជិក១០ប្រទេស ត្រូវបានបង្កើតឡើង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ នៅទីក្រុងបាងកក ហើយក្រោយមក បានបញ្ចូលសមាជិកជាបន្តបន្ទាប់ ដូចជាប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា(ភូមា) វៀតណាម និងឡាវជាដើម។ ប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ាន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៩៩៕



ខ្លឹមសារ សារអបអរសាទរដល់ខួបលើកទី៥៣ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន ០៨ សីហា របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ