Trending now

ពិធីអាពាហ៍ពិពាហ៍កាន់តែច្រើននៅចិន អញ្ជើញភ្ញៀវឲ្យចូលរួមតាមអនឡាញ
នាអំឡុងពេល COVID-19 មិនអនុគ្រោះដល់ពិធីជួបជុំគ្នាច្រើននោះឡើយ ក្នុងនោះមានអាពាហ៍ពិពាហ៍ជាច្រើន។ ដោយមិនខ្វល់ខ្វាយពីចំណងដៃ សំខាន់គឺការគោរពតាមប្រពៃណី និងញាតិមិត្តដឹងឮ គូស្រករចិនជាច្រើន បានសម្រេចចិត្តបន្តពិធីអាពាហ៍ពិពាហ៍របស់ខ្លួន តាមរយៈការអញ្ជើញភ្ញៀវឲ្យចូលរួមតាមប្រព័ន្ធអនឡាញ។

WHO បញ្ចេញរបាយការណ៍ប្រចាំថ្ងៃ ស្តីពីប្រភពដើមនៃវីរុសកូរ៉ូណាថ្មី (COVID-19) ដែលមិនមែនត្រូវបានបង្កើតដោយមនុស្សឡើយ
តាមរយៈរបាយការណ៍ប្រចាំថ្ងៃ ស្តីពីស្ថានការណ៍នៃវិបត្តិជំងឺឆ្លង COVID-19 ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ភស្តុតាងដែលមានស្រាប់ទាំងអស់បង្ហាញថា វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ដែលបង្កជំងឺរាតត្បាតជាសកលនេះ ពិតជាមានប្រភពដើមមកពីសត្វ មិនមែនត្រូវបានគេកែច្នៃ ឬបង្កើតឡើងដោយចេតនានោះឡើយ។

ចិនត្រៀមប្រកាសឈ្មោះយាន ដែលនឹងត្រូវហោះទៅភពអង្គារ នៅក្នុងទិវាអវកាសជាតិរបស់ខ្លួន
ទីភ្នាក់ងារទទួលបន្ទុកវិស័យអវកាសនៃប្រទេសចិន CNSA បានឲ្យដឹងថា បេសកកម្មលើកដំបូងរបស់ចិនឆ្ពោះទៅកាន់ភពអង្គារ (Mars) នឹងត្រូវប្រកាសក្នុងសប្តាហ៍នេះហើយ។

សិង្ហបុរីសាកល្បងមនុស្សយន្តបាញ់សម្លាប់មេរោគក្នុងកិច្ចប្រឹងប្រែងកម្ចាត់កូវីដ១៩
ក្រុមអ្នកស្រាវជ្រាវនៅប្រទេសសិង្ហបុរីបានបង្កើតមនុស្សយន្តបាញ់សម្លាប់មេរោគមួយ ដែលមានដៃមួយអាចធ្វើត្រាប់តាមចលនារបស់មនុស្សដើម្បីជួយសម្រាលបន្ទុកការងារដល់អ្នកសម្អាតក្នុងពេលកំពុងផ្ទុះកូវីដ១៩។

Apple និង Google បង្កើតកម្មវិធីថ្មីមួយ អាចឱ្យស្មាតហ្វូន ផ្ដល់សញ្ញាដល់អ្នកប្រើប្រាស់ បើសិននៅក្បែរអ្នកផ្ទុក COVID-19
ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានសហការគ្នា ក្នុងការបង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ ដើម្បីបន្ថែមទៅក្នុងកម្មវិធីស្មាតហ្វូនរបស់ពួកគេ ដែលមាន មុខងារ ជូនដំណឹងដល់អ្នកប្រើប្រាស់ ប្រសិនបើពួកគេមានទំនាក់ទំនង ឬស្ថិតនៅក្បែរអ្នកដែលមានផ្ទុកជំងឺ COVID-19 ដោយវាមានសក្តានុពលក្នុងការតាមដានមនុស្ស ប្រមាណជាមួយភាគបី នៃចំនួនប្រជាជនសរុប នៅលើសកលលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។

ហាងមួយនៅវៀតណាម ធ្វើប៊ឺហ្គឺរូបរាងដូចវីរុសកូវីដ ១៩ ដើម្បីមានកម្លាំងប្រឆាំងនឹងជំងឺនេះ
មនុស្សទូទាំងពិភពលោកទាំងមូល បច្ចុប្បន្នកំពុងមានការព្រួយបារម្ភ និង ខ្លាចរអានូវជំងឺរលាកសួតប្រភេទថ្មី កូវីដ ១៩ (Covid-19) ព្រោះជំងឺដ៏កាចហាវនេះ បានសម្លាប់មនុស្សអស់រាប់ពាន់ រាប់ម៉ឺននាក់មកហើយ ធ្វើឱ្យមនុស្សម្នាសំងំនៅតែក្នុងផ្ទះ លែងហ៊ានចចេញទៅខាងក្រៅ ដោយសារតែឆ្លងវីរុសមួយនេះ។

ស្ដេចប្រ៊ុយណេកាន់កាប់រថយន្តជាង៧ពាន់គ្រឿង ដឹងម៉ូដែលអ្វីខ្លះអត់?
ព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេត្រូវបានគេស្គាល់ថាជាត្រកូលរាជវង្សដែលមានជាងគេក្នុងពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ២០ពាន់លានដុល្លារ។ ក្រៅពីដឹងថាមានទ្រព្យសម្បត្តិយ៉ាងច្រើនក្រាស់ក្រែលនេះ គេថែមទាំងដឹងទៀតថាទ្រង់ជាម្ចាស់កម្មសិទ្ធិនៃរថយន្តប្រមាណ៧ពាន់គ្រឿង ដែលតម្លៃសរុបរបស់រថយន្តគឺប្រមាណជា៥ពាន់លានដុល្លារ។

Angelina ចេញមុខបកស្រាយព័ត៌មានថា Maddox ប្ដួរសាលា ព្រោះ COVID-19 ឆ្លងសាហាវពេក
វិបសាយព័ត៌មាន People បានផ្សាយកាលពីពេលថ្មីៗនេះថា Maddox Joli-Pitt បានត្រោឡប់មកផ្ទះវិញហើយនៅក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក បន្ទាប់ពីសាកលវិទ្យាល័យដែលគេរៀនមានឈ្មោះ Yonsei University ដែលស្ថិតក្នុងប្រទេសកូរ៉េខាងត្បូងសម្រេចបិទទ្វារសិន ដោយសារឥទ្ធិពល COVID-19 រីកសុសសាយពេក។ បន្ថែមពីលើនោះប្រភពដដែលថែមទាំងឲ្យដឹងទៀតថា Maddox ត្រៀមនឹងប្ដូរសាលាទៀត ប៉ុន្តែពេលនេះ Angelina ចេញមុខបញ្ជាក់ហើយ។