Trending now
វិស័យឯកជននៅកម្ពុជា សុំពេលសិក្សាគ្នាសិន មុននឹងសម្រេចបើកពាណិជ្ជកម្មជាមួយនេប៉ាល់
យុគសម័យ- ក្រុមវិស័យឯកជនក្នុងប្រទេសកម្ពុជាបានលើកឡើងស្រដៀងគ្នាថា នៅពេលនេះសុំពេលសិក្សានិងស្វែងយល់គ្នាបន្តសិន មុននឹងសម្រេចចិត្តដោះដូរពាណិជ្ជកម្មណាមួយរវាងកម្ពុជានិងនេប៉ាល់
ព័ត៌មានបានអានច្រើន
មន្ទីរពេទ្យកងទ័ពកោះ Son Ca សង្គ្រោះបន្ទាន់អ្នកនេសាទដែលមានបញ្ហាសុខភាពនៅលើសមុទ្រ
យុគសម័យ - នារសៀលថ្ងៃទី ១៥ ខែកញ្ញា មន្ទីរពេទ្យកងទ័ពកោះ Son Ca តំបន់ពិសេស Truong Sa ខេត្ត Khanh Hoa បានទទួល សង្គ្រោះបន្ទាន់ និងព្យាបាលជូនអ្នកនេសាទ Nguyen Van Thuan កើតឆ្នាំ ២០០០ ស្រុកកំណើតនៅភូមិ Phu Hai តំបន់ពិសេស Phu Quy ខេត្ត Lam Dong ដែលកំពុងធ្វើការនៅលើទូកនេសាទលេខ BTh 97569 TS។
វៀតណាម - អង្គការសហប្រជាជាតិ ឆ្ពោះទៅកាន់ទំនាក់ទំនងភាពជាដៃគូពីរទិស
យុគសម័យ - ពីប្រទេសមួយដែលធ្លាប់បានទទួលជំនួយឧបត្ថម្ភអន្តរជាតិជាច្រើន វៀតណាមកាន់តែមានភាពម្ចាស់ការចូលរួមចំណែកនៅក្នុងបញ្ហារួមរបស់តំបន់ និងពិភពលោក។ អង្គការសហប្រជាជាតិមានបំណងចង់ឱ្យទំនាក់ទំនងជាមួយវៀតណាមនៅក្នុងដំណាក់កាលខាងមុខ បន្តអភិវឌ្ឍតាមទិសដៅភាពជាដៃគូយុទ្ធសាស្ត្រពីរទិស៖ ទាំងរួមដំណើរជាមួយគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ទាំងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យវៀតណាមចូលរួមចំណែកកាន់តែច្រើនថែមទៀតសម្រាប់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ជិត ៦៦៧ លានដុល្លារអាមេរិក ជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងជលផលវៀតណាម
យុគសម័យ - គម្រោងចំនួនបីដែលមានទុនកម្ចីសរុប ៦៦៦,៧៤ លានដុល្លារអាមេរិក ទើបតែត្រូវបានធនាគារពិភពលោក (WB) អនុម័តសម្រាប់វៀតណាម ដោយផ្តោតលើការលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ការបង្កើនសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍជលផលប្រកបដោយចីរភាព។ ប្រជាជនរាប់រយពាន់នាក់នៅ Hai Phong តំបន់ដីសណ្ដទន្លេ Cuu Long និងបណ្តាតំបន់មាត់សមុទ្រ ត្រូវបានរំពឹងថានឹងទទួលបានផលប្រយោជន៍។
ចំណុចបង្អែកលើដំណើរនៃការធំដឹងក្តីរបស់កូនៗយុទ្ធជនពលីនគរបាល
យុគសម័យ - ចាប់ពីបណ្តាប្រាក់ឧបត្ថម្ភការសិក្សា កាដូអនុស្សាវរីយ៍រៀងរាល់ឱកាសបុណ្យសែនព្រះខែ រហូតដល់ការសួរសុខទុក្ខ លើកទឹកចិត្តជាច្រើនឆ្នាំកន្លងមក កម្មវិធី «រួមដំណើរជាមួយប្អូនយ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត» កំពុងក្លាយជាចំណុចបង្អែកសម្រាប់ប្អូនៗតូចៗដែលមានឪពុកជាកម្មាភិបាលនគរបាលបានពលីជីវិតក្នុងពេលបំពេញភារកិច្ច។ ដំណើរនោះមិនត្រឹមតែជួយប្អូនៗឱ្យឆ្លងកាត់ការលំបាកប៉ុណ្ណោះទេ ថែមទាំងបន្ថែមនូវកម្លាំងចិត្តដើម្បីធំដឹងក្តី រស់នៅប្រកបដោយការទទួលខុសត្រូវ និងបន្តវេននូវតម្លៃល្អផូរផង់របស់ក្រុមគ្រួសារ។
អ្នកជំនាញឥណ្ឌា៖ វៀតណាមអាចទាញយកផលប្រយោជន៍ពី BRICS ដើម្បីធ្វើពិពិធកម្មទំនាក់ទំនង
យុគសម័យ - យោងតាមអតីតអនុទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា S.D. Pradhan ឋានៈជាប្រទេសដៃគូ BRICS បានបើកចេញនូវលំហបន្ថែមទៀតដើម្បីឱ្យវៀតណាមធ្វើពិពិធកម្មទំនាក់ទំនង ពង្រីកទីផ្សារ ទាក់ទាញបច្ចេកវិទ្យា ការវិនិយោគ និងបង្កើនសមត្ថភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ស្របពេលដែលបន្តចាត់ទុកអាស៊ានជាមូលដ្ឋានគ្រឹះ និងរក្សាទំនាក់ទំនងជាមួយបណ្តាដៃគូផ្សេងទៀត។