Trending now
Vietjet អបអរការបើកផ្លូវហោះហើរថ្មីៗ និងការបង្កើនការហោះហើរ ដោយផ្តល់សំបុត្រប្រូម៉ូសិនតម្លៃ ០ ដុល្លារ ចំនួន ៨៥,០០០សន្លឹក
នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្របពេលសន្និសីទផ្សព្វផ្សាយ ការបណ្តាក់ទុននៅខេត្ត Kien Giang ក្រោមទស្សនទាន «Kien Giang-តំបន់ដ៏មានសក្តានុពល និងផ្តល់ឱកាសជាច្រើនសម្រាប់ការបណ្តាក់ទុន និងការអភិវឌ្ឍប្រកប ដោយនិរន្តរភាព» ត្រូវបានរៀបចំឡើងនោះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីផែនការរបស់ខ្លួន ដើម្បីបើកផ្លូវហោះហើរថ្មី និងបង្កើនការហោះហើរទាំងទៅ ទាំងមកពីកោះ Phu Quoc របស់វៀតណាម។ ការប្រកាសក្នុងកម្មវិធីដ៏អឹកធឹកនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងមេដឹកនាំជាន់ខ្ពស់ជាច្រើនទៀត នៃរដ្ឋាភិបាលវៀតណាម។
ព័ត៌មានបានអានច្រើន
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
យុគសម័យ - យោងតាមអ្នកជំនាញការ វដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងត្រូវបានកំណត់រូបរាងដោយក្រុម ៥ ប្រទេស រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃព្រមទាំងហ្វីលីពីន។
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
យុគសម័យ - រសៀលថ្ងៃទី ២១ ខែកក្កដា គណៈប្រតិភូនាំមុខដោយលោក Kohdayar Marri ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំនៅប្រទេសវៀតណាម បានអញ្ជើញមកទស្សនកិច្ចនិងធ្វើការជាមួយទីក្រុង Can Tho ដើម្បីផ្លាស់ប្តូរយោបល់អំពីសក្ដានុពលនៃការជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរនាពេលខាងមុខ។
ទីក្រុង Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
យុគសម័យ - លំហរអភិវឌ្ឍន៍បើកទូលាយក្រោយការបង្រួបបង្រួមគឺកំពុងនាំមកជូនទីក្រុង Can Tho នូវកាលានុវត្តភាពបង្កើតឡើងនូវបណ្តាផលិតផលទេសចរណ៍ដ៏សម្បូរបែបព្រមទាំងបង្កើនកម្លាំងប្រកួតប្រជែង។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីនាំយកទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញយ៉ាងពិតប្រាកដនោះ ទីក្រុងគឺត្រូវការដោះស្រាយឱ្យបានឆាប់រហ័សនូវបណ្តា «ចំណុចស្ទះ» អំពីផលិតផល ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់តំបន់ព្រមទាំងគុណភាពសេវាកម្ម។
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
យុគសម័យ - ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកក្កដា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយលោក Hoang Cong Thuy អនុប្រធាន បានអញ្ជើញទៅទស្សនកិច្ចនិងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដែលរួមចំណែកដល់ការជម្រុញការទូតប្រជាជននិងការបង្កើនការភ្ជាប់ទំនាក់ទំនងសហគមន៍ពាណិជ្ជករ អ្នកជំនាញ និងបញ្ញវន្តជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូង។