Trending now

ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនកើតសរសើរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព

09:14 | 25/03/2021 ហេង វុធ្ធី

យុគសម័យ - យោងតាមអត្ថបទនេះ វិធានការណ៍ដែលវៀតណាមបានប្រើប្រាស់ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ គឺផ្អែកលើបទពិសោធន៍ក្នុងការដោះស្រាយជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ (SARS) នាឆ្នាំ ២០០៣។

វៀតណាមបន្តអនុវត្ត «គោលដៅពីរក្នុងពេលតែមួយ» ប្រកបដោយប្រសិទ្ធភាព វៀតណាមបន្តអនុវត្ត «គោលដៅពីរក្នុងពេលតែមួយ» ប្រកបដោយប្រសិទ្ធភាព
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានកោតសរសើរវៀតណាមចំពោះការប្រយុទ្ធនឹងជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព ប្រព័ន្ធផ្សព្វផ្សាយបារាំងបានកោតសរសើរវៀតណាមចំពោះការប្រយុទ្ធនឹងជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព
ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនកើតសរសើរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព
វៀតណាមបានបង្កើត“ រូបមន្ត” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព

កាលពីថ្ងៃទី ២៣ ខែមីនា គេហទំព័រ The Manila Times ប្រទេសហ្វីលីពីនបានចុះផ្សាយអត្ថបទវាយតម្លៃថា វៀតណាមបានបង្កើត “រូបមន្ត” ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

យោងតាមអត្ថបទនេះ វិធានការណ៍ដែលវៀតណាមបានប្រើប្រាស់ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ គឺផ្អែកលើបទពិសោធន៍ក្នុងការដោះស្រាយជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ (SARS) នាឆ្នាំ ២០០៣។ ជាទូទៅ «រូបមន្ត» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាមមានកត្តាចំនួន ៤ រួមមាន៖

ទីមួយនៅពេលដែលឃើញថាមានហានិភ័យផ្ទុះជំងឺរាតត្បាត រដ្ឋាភិបាលបានគាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍវិធីព្យាបាលជំងឺ ក៏ដូចជាផ្តល់ឧបករណ៍វេជ្ជសាស្ត្រក្នុងស្រុកផងដែរ។ ការស្រាវជ្រាវវ៉ាក់សាំង ត្រូវបានអនុវត្តភ្លាមៗ នៅពេលមានសំណាកជំងឺ ហើយវិស័យឱសថរបស់វៀតណាម ក៏បានចាប់ផ្តើមសិក្សាស្រាវជ្រាវឧបករណ៍ធ្វើតេស្តិ៍ជំងឺកូវីដ-១៩ យ៉ាងតិច ៤ ឈុត ព្រមទាំងបាននាំចេញឧបករណ៍ធ្វើតេស្តិ៍ទាំងនេះចាប់តាំងពីដើមខែមេសាឆ្នាំ ២០២០ផងដែរ។ អ្នកវិទ្យាសាស្ត្រវៀតណាម ក៏កំពុងតែធ្វើការស្រាវជ្រាវនិងធ្វើតេស្តិ៍វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយខ្លួនឯងផងដែរ។

ទីពីរ វៀតណាមអនុវត្តវិធានការបិទព្រំដែនក្នុងរយៈពេលខ្លី ព្រមទាំងរឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាបិទតំបន់ណាដែលបានរកឃើញមានករណីឆ្លងជំងឺរាតត្បាត ទាំងស្រុងផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនកើតសរសើរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព
វៀតណាមបានបង្កើត“ រូបមន្ត” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព

ទីបីវៀតណាមបានកសាងនិងអនុវត្តភ្លាមៗនូវប្រព័ន្ធតាមដានស្វែងរកករណីប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ដោយមានការប្រមូលផ្តុំយ៉ាងត្រឹមត្រូវនិងហ្មត់ចត់បំផុត។

ទីបួន អាជ្ញាធរមូលដ្ឋានក៏បានអនុវត្តការដាក់នៅដាច់ដោយឡែកយ៉ាងតឹងរឹង សំរាប់ករណីឆ្លងជំងឺរាតត្បាតនេះដើម្បីតាមដាននិងព្យាបាលនៅតាមមណ្ឌលសុខភាពរបស់រដ្ឋ។ រាល់ករណីឆ្លង F1 ក៏តម្រូវឱ្យដាក់នៅដាច់ដោយឡែកផងដែរ។

យោងតាមអត្ថបទនេះទោះបីវៀតណាមនៅតែរឹតត្បិតការចូលប៉ុន្តែក្នុងប្រទេសសកម្មភាពសេដ្ឋកិច្ចនិងការធ្វើដំណើររបស់ប្រជាជននៅតែធម្មតា។ រដ្ឋាភិបាលវៀតណាមបានបើកយុទ្ធនាការទីផ្សារយ៉ាងសកម្មដើម្បីលើកកម្ពស់ទេសចរណ៍ក្នុងស្រុកដើម្បីជំរុញសេដ្ឋកិច្ច៕

ហេង វុធ្ធី

baotintuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤