Trending now

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានកោតសរសើរវៀតណាមចំពោះការប្រយុទ្ធនឹងជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព

23:34 | 03/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - កាសែតបារាំង Les Echos ទើបតែបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “ COVID-19 ៖ ការលើកលែងចំពោះប្រទេសវៀតណាម” ដែលក្នុងនោះចំនួនអ្នកស្លាប់ជាតិច ដោយសារការឆ្លងមេរោគ COVID-19 ហើយប្រទេសវៀតណាមកំពុងស្តារសេដ្ឋកិច្ចឡើងវិញ ដូច្នេះប្រទេសនេះអាចមានមោទនភាពក្នុងការគ្រប់គ្រងនូវការរាលដាលនៃជំងឺនេះ។

យោងតាមរបាយការណ៍ខាងលើប្រទេសវៀតណាមបានកត់ត្រាការករណីឆ្លងជំងឺនេះចំនួន ១.០៧៧ នាក់និង ៣៥ នាក់បានស្លាប់ហើយក្នុងរយៈពេល ២៧ ថ្ងៃកន្លងមកនេះប្រទេសវៀតណាមមិនមានការឆ្លងថ្មី នៅក្នុងសហគមន៍ទេ (គិតត្រឹមថ្ងៃទី ២៩ ខែកញ្ញា) បើប្រៀបធៀបទៅនឹងចំនួនប្រជាជនជិត ១០០ លាននាក់។ ចាប់តាំងពីរកឃើញករណីផ្ទុកជំងឺ COVID-19 ដំបូងនៅទីក្រុង Wuhan របស់ប្រទេសចិន រដ្ឋាភិបាលនៃប្រទេសវៀតណាមបានពង្រឹងវិធានការត្រួតពិនិត្យជំងឺយ៉ាងឆាប់រហ័ស នៅទូទាំងប្រទេស រួមមាន ការរឹតត្បិតការធ្វើដំណើរ ការផ្អាកការហោះហើរនិងការបិទព្រំដែនជាមួយប្រទេសចិន ហើយក្នុងពេលតែមួយបានអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់មនុស្សចូលក្នុងប្រទេសវៀតណាម ផងដែរ។

ដោយសារវិធានការរឹតត្បិតទាំងនេះពាណិជ្ជកម្មឆ្លងកាត់ព្រំដែនត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទោះជាយ៉ាងណាក៏ដោយផលិតផលក្នុងស្រុកសរុបរបស់វៀតណាម នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ នៅតែកើនឡើង ២,៦២ %ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ យោងតាមនាយកដ្ឋានស្ថិតិនៃប្រទេសវៀតណាម គោលដៅកំណើន ២ % ក្នុងឆ្នាំនេះសម្រាប់ប្រទេសវៀតណាមគឺ«អាចស្រេចបាន»។

ហាងផឹកស៊ីនៅរដ្ឋធានី Ha Noi បានអនុវត្តវិធានការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ COVID-19 ។ (រូបថត៖ REUTERS)

អត្ថបទនោះបាននិយាយឲ្យដឹងថា ក្នុងរយៈពេល ៩ ខែកន្លងមក ការនាំចេញរបស់វៀតណាមកើនឡើង ៤,២% ហើយផលិតកម្មក៏កើនឡើងផងដែរដែលអាចរក្សាបានល្បឿននៃឆ្នាំមុន។ តាមការស្ទង់មតិបង្ហាញថា ប្រជាជន ៨១% ជឿជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែរក្សាសន្ទុះកំណើន។

កាលពីមុន នៅថ្ងៃទី ២៣ ខែកញ្ញា កាសែត ABC មានអត្ថបទមួយដែលមានចំណងជើងថា "តើវៀតណាមអាចទប់ស្កាត់នឹងការរីករាលដាលនៃវីរុស nCoV បានយ៉ាងដូចម្តេច?" វិភាគយុទ្ធសាស្ត្រមានប្រសិទ្ធិភាពដែលប្រទេសវៀតណាមបានអនុវត្ត ក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ COVID-19 ទោះបីប្រឈមមុខនឹងរលកទី ២នៃការរីករាលដាលក៏ដោយ។

យោងតាមស្ថានីយ៍វិទ្យុ ABC (របស់អូស្តា្រលី) បានអោយដឹងថា ចាប់តាំងពីមានការផ្ទុះឡើងជំងឺនេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានចាត់វិធានការយ៉ាងឆាប់រហ័សនិងប្តូរផ្តាច់ ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ។ បន្ទាប់ពីបានរកឃើញករណីដំបូង នៅក្នុងខែមករា ប្រទេសវៀតណាមបានផ្អាកជើងហោះហើរទៅនិងមកពីទីក្រុងវូហានរបស់ប្រទេសចិន។

ស្ថានីយ៍វិទ្យុ ABC ក៏បាននិយាយដែរថា“ តាំងពីដំបូងមក ការផ្សព្វផ្សាយអំពីវីរុសកូរ៉ូណា ក៏ដូចជាយុទ្ធសាស្ត្រប្រឆាំងនឹងការរីករាលដាលមានតម្លាភាព” ។ យោងតាមស្ថានីយ៍នេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានប្រើមធ្យោបាយច្នៃប្រឌិតជាច្រើន ដើម្បីផ្សព្វផ្សាយនិងឃោសនានូងរោគសញ្ញាជំងឺ COVID-19 វិធីសាស្ត្របង្ការនិងកន្លែងធ្វើតេស្ត។ នត្រឹមតែតាមរយៈប្រព័ន្ធផ្សព្វផ្សាយធំ ៗ បណ្តាញសង្គមនិងសារជាអក្សរប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមក៏មានចម្រៀងអំពីសារៈសំខាន់នៃការលាងដៃដែលបានចាក់ផ្សាយឲ្យប្រជាជនដឹងទូទៅនិងក្លាយជាបាតុភូតមួយផងដែរ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ