Trending now

ទទួលលំហូរទុនវិនិយោគថ្មី - វៀតណាមផ្ដោតសំខាន់លើការអភិវឌ្ឍឧស្សាហកម្មជំនួយនៅផ្នែកខ្ពស់ជាង

10:49 | 24/03/2021

យតម្លៃចំពោះលទ្ធផលនេះ លោក Le Duy Binh នាយក Economica Vietnam ចាត់ទុកថា ជោគជ័យក្នុងការគ្រប់គ្រងជម្ងឺ រាតត្បាតកូវីដ ១៩ បានធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកបង្វែរការបោះទុនចូល មកវៀតណាម។ វិនិយោគិនបរទេសតែងតែចង់ស្វែងរកទីផ្សារមួយប្រកបដោយសុវត្ថិ ភាព អំណោយផលហើយនាំមកនូវផលប្រយោជន៍សម្រាប់ពួកគេ ក៏ដូចជារួមវិភាគ ទានដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចមូលដ្ឋាននិងសេដ្ឋកិច្ចសកលផងដែរ។

វៀតណាមនឹងបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់វិនិយោគិនបរទេស វៀតណាមនឹងបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់វិនិយោគិនបរទេស
ទីក្រុង Da Nang ទទួលស្វាគមន៍យ៉ាងសកម្មចំពោះលំហូរទុនវិនិយោគថ្មី ទីក្រុង Da Nang ទទួលស្វាគមន៍យ៉ាងសកម្មចំពោះលំហូរទុនវិនិយោគថ្មី
ទទួលលំហូរទុនវិនិយោគថ្មី - វៀតណាមផ្ដោតសំខាន់លើការអភិវឌ្ឍឧស្សាហកម្មជំនួយនៅផ្នែកខ្ពស់ជាង
រូបថតឧទាហរណ៍។

របាយការណ៍បច្ចុប្បន្នកម្មស្ថានភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមក្នុងខែមីនាឆ្នាំ ២០២១ ដែលទើបតែបានប្រកាសដោយ ធនាគារពិភពលោក (WB) បានសរឲ្យឃើញ ថា លំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានការស្ដារឡើងវិញយ៉ាងខ្លាំង ក្លាក្នុងខែកុម្ភៈឆ្នាំ២០២១។ តាមនោះ វៀតណាមទាក់ទាញទុន FDI បាន៣,៤ពាន់លាន ដុល្លាអាមេរិក ខ្ពស់ជាង៧០%បើប្រៀបធៀបនឹងខែមករាឆ្នាំ២០២១ ហើយ កើន ៣ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ វាយតម្លៃចំពោះលទ្ធផលនេះ លោក Le Duy Binh នាយក Economica Vietnam ចាត់ទុកថា ជោគជ័យក្នុងការគ្រប់គ្រងជម្ងឺ រាតត្បាតកូវីដ ១៩ បានធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកបង្វែរការបោះទុនចូល មកវៀតណាម។

វិនិយោគិនបរទេសតែងតែចង់ស្វែងរកទីផ្សារមួយប្រកបដោយសុវត្ថិភាព អំណោយផលហើយនាំមកនូវ​ផលប្រយោជន៍​សម្រាប់ពួកគេ ក៏ដូចជារួមវិភាគទានដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចមូលដ្ឋាននិងសេដ្ឋកិច្ចសកល​ ផងដែរ។ ក្នុងឆ្នាំ២០២០ វៀតណាមបានបង្ហាញពីសមត្ថភាពឆ្លើយតបបាននូវបទដ្ឋានជាច្រើនរបស់វិនិយោគិន។ នេះក៏ជាបុព្វបទដើម្បីវៀតណាមបន្តជាគោលដៅគួរឲ្យទាក់ទាញចំពោះវិនិយោគិនក្នុងឆ្នាំនេះផងដែរ។ លោក Le Duy Binh បានឲ្យដឹងថែមទៀតថា៖ “វៀតណាមនៅតែរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផង និងស្ថិរភាព នយោបាយផង។ នេះជាកត្តាដ៏សែនសំខាន់ចំពោះវិនិយោគិនបរទេស។ទីពីរគឺសមត្ថ ភាពគ្រប់គ្រងជម្ងឺរាតត្បាតរបស់វៀតណាមក្នុងឆ្នាំ២០២០ គឺល្អណាស់ បើប្រៀបធៀប នឹងប្រទេសផ្សេងៗដែលកំពុងប្រកួតប្រជែងជាមួយវៀតណាមអំពីការទាក់ទាញដើម ទុនពីបរទេស។ ទន្ទឹមជាមួយគ្នានោះ គោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមក្នុង ការជំរុញខ្លាំងថែមទៀតនូវការទាក់ទាញដើមទុនបរទេស ក៏ដូចជាការកសាង បរិយាកាសវិនិយោគ អាជីវកម្ម ប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល ក៏នឹងបន្តចូលរួមចំណែកដល់ការទាក់ទាញដើមទុនវិនិយោគពីបរទេសចូលមកវៀតណាម ក្នុងឆ្នាំ ២០២១ និងឆ្នាំក្រោយៗទៀត”៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ