Trending now

ពិធីគោរពវិញ្ញាណក្ខន្ធវីរជនពលីនៃកម្លាំងនគរបាលរបស់ប្រទេសទាំងពីរ វៀតណាម-ឡាវ

16:08 | 16/03/2021

នារសៀលថ្ងៃទី ១៣ ខែមីនា នៅខេត្ត Houaphanh ភាគ​ខាងជើងនៃប្រទេសឡាវ បានប្រព្រឹត្តទៅពិធីគោរពវិញ្ញាណក្ខន្ធវីរជនពលីនៃកម្លាំងនគរបាលរបស់ប្រទេសទាំងពីរ វៀតណាម-ឡាវ។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងដោយស្ថាប័នតំណាងក្រសួងនគរបាលវៀតណាមប្រចាំប្រទេសឡាវ សហការជាមួយស្ថានទូតវៀតណាមប្រចាំប្រទេសឡាវ និងក្រសួងនគរបាលឡាវក្នុងឱកាសរំលឹកខួបលើកទី ៦០ ទិវាអ្នកជំនាញការនគរបាលវៀតណាមនៅប្រទេសឡាវ (២២ មីនា ឆ្នាំ១៩៦១/ ២២ មីនា ឆ្នាំ២០២១)។

កម្ពុជា វៀតណាម និង​ឡាវ ឯកភាព​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​ទៅវិញ​ទៅមក កម្ពុជា វៀតណាម និង​ឡាវ ឯកភាព​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​ទៅវិញ​ទៅមក
វៀតណាម - ឡាវ៖ ជម្រុញការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ វៀតណាម - ឡាវ៖ ជម្រុញការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ
ពិធីគោរពវិញ្ញាណក្ខន្ធវីរជនពលីនៃកម្លាំងនគរបាលរបស់ប្រទេសទាំងពីរ វៀតណាម-ឡាវ
ពិធីឧទ្ទិសកុសល់ដល់យុទ្ធជនពលីនៃកម្លាំងនគរបាលរបស់ប្រទេសទាំងពីរ វៀតណាម-ឡាវ (រូបថត៖ vov.vn)

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Hoang Quang Huong ប្រធានស្ថាប័នតំណាងក្រសួងនគរបាល វៀតណាមប្រចាំប្រទេសឡាវបានមានប្រសាសន៍ថា នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ១៩៦១ ឆ្លើយតបតាមសំណើរបស់បក្សទាំង ២ និងរដ្ឋទាំង ២ ក្រុមអ្នកជំនាញការនគរបាលវៀតណាមដំបូង ត្រូវបានចាត់បញ្ជូនទៅស្រុក Viengxay ខេត្ត Houaphanh ប្រទេសឡាវ ដើម្បីជួយ​គាំទ្រដល់គណៈកម្មការនគរបាលមជ្ឈិម ដែលក្រោយមកជាក្រសួងនគរបាលឡាវ។ ក្នុងអំឡុងពេលជាង ១០ ឆ្នាំ អ្នកជំនាញការនគរបាលវៀតណាមបានជំនះរាល់ការលំបាក ហើយធ្វើបានល្អការផ្តល់ប្រឹក្សាយោបល់ បណ្តុះបណ្តាល បំពាក់បំប៉ន និងជួយនគរបាលឡាវក្នុងការកសាង និងអភិវឌ្ឍ។ បន្ទាប់ពីប្រទេសទាំងពីរទទួលបានឯករាជ្យភាព កម្លាំងនគរបាលនៃប្រទេសទាំងពីរនៅតែបន្តសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការបំពេញភារកិច្ចដែលបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរប្រគល់ឲ្យ។

ក្នុងឱកាសនេះ ស្ថាប័នតំណាងក្រសួងនគរបាលវៀតណាមប្រចាំប្រទេសឡាវ សហការជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទនៃប្រទេសទាំងពីរ រៀបចំពិធីឧទ្ទិសកុសល់ដល់យុទ្ធជនពលីនៃកម្លាំងនគរបាលរបស់ប្រទេសទាំងពីរនិយាយដោយឡែក និងវីរជនពលីនៃប្រទេសទាំងពីរនិយាយរួម ដែលបានពលីជីវិតក្នុងការតសូការពារមាតុភូមិ៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR