នាថ្ងៃទី ១០ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
![]() |
![]() |
នៅកិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងអបអរសាទរលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកការិយាល័យនយោបាយ ព្រមទាំងអបអរសាទរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាបំពេញតួនាទីជាប្រធានអាស៊ាន ២០២០ ប្រកបដោយជោគជ័យ រួមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP ដែលបើកឱកាសថ្មីសម្រាប់ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ទាំងមូល។
![]() |
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា (រូបថត៖ baochinhphu.vn) |
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអបអរសាទរចំពោះប្រទេសសិង្ហបុរី ដែលបានក្លាយជាចំណុចលេចធ្លោមួយនៅតំបន់ក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19។ លោកបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់សិង្ហបុរីក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីជួយសម្រួលដល់ការធ្វើដំណើរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យភាគីទាំងពីរសហប្រតិបត្តិការយ៉ាងសកម្មក្នុងការគ្រប់គ្រងជំងឺរាតត្បាត និងការទទួលបានប្រភពវ៉ាក់សាំងដែលមានសុវត្ថិភាព។ លោកក៏បានស្នើឱ្យភាគីទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្ម និងវិនិយោគិន ស្តារផលិតកម្ម ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគឡើងវិញ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) និង RCEP ដើម្បីជំរុញពាណិជ្ជកម្ម និងកាត់បន្ថយជម្លោះ។
នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី កំពុងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ ភាគីទាំងពីរបានអះអាងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យ ដែលភាគីទាំងពីរមានសក្តានុពល និងឧត្តមភាព ពង្រីកទៅក្នុងវិស័យដែលឆ្លើយតបនឹងតម្រូវការនៃឧស្សាហូបនីយកម្ម ៤.០ ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍសេដ្ឋកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសធនធានមនុស្សដែលមានគុណភាពខ្ពស់។
ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព ស្ថិរភាព និងការដោះស្រាយជំលោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ឆ្ពោះទៅសម្រេចបានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែង និងមានប្រសិទ្ធភាព៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន