Trending now

អាចម៍ផ្កាយធំជាងប៉ម Eiffel ខ្លាំងជាងគ្រាប់បែកហ៊ីរ៉ូស៊ីម៉ាដែលខិតមកជិតផែនដី

09:40 | 12/08/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានតាមដានផ្លូវហោះហើរនៃអាចម៍ផ្កាយធំជាងប៉ម Eiffel ហៅថា ២០០៦ QQ២៣ ដោយធ្វើចលនាក្នុងល្បឿន ៤.៥៦០ មែត្រ / វិនាទី។

រូបថតៈ Getty

CNN បានដកស្រង់ប្រភពពី NASA អោយដឹងថា ផ្ទាំងថ្មធំជាងអគារ ១០០ ជាន់នេះ បានចូលមកជិតភពផែនដីរបស់យើងកាលពីព្រឹកព្រលឹមថ្ងៃទី ១១ ខែសីហា ដោយសង្កត់ធ្ងន់លើហានិភ័យដែលអាចកើតមានដល់ផែនដីពីអាចម៍ផ្កាយ។ ប្រសិនបើធ្លាក់ចូលផែនដី ២០០៦ QQ២៣ នឹងបណ្តាលអោយមានឥទ្ធិពលខ្លាំងជាង ៥០០ ដង បើប្រៀបនឹងគ្រាប់បែកបរមាណូរបស់អាមេរិកដែលបានទម្លាក់មកលើទីក្រុងហ៊ីរ៉ូស៊ីម៉ាតែម្តង។ ជាសំណាងល្អ វាបានផ្លាស់ប្តូរគោលដៅទៅកាន់គន្លងមួយផ្សេងទៀត។

ថ្វីត្បិតតែ ២០០៦ QQ២៣ នៅតែមានចម្ងាយ ៧.៤ លានគីឡូម៉ែត្រពីផែនដីក៏ដោយ ក៏អង្គការ NASA បានដាក់អាចម៍ផ្កាយនេះក្នុងទំរង់ “គ្រោះថ្នាក់ដែលអាចកើតមាន”។ រឿងហេតុនេះ នេះបង្កឱ្យមានការព្រួយបារម្ភអំពីអាចម៍ផ្កាយយក្សមួយទៀត ដែលមិនទាន់ត្រូវបានគេរកឃើញនោះ អាចប៉ះទង្គិចនឹងគន្លងផែនដី៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម