Trending now

សិក្ខាសាលា "សាមគ្គីភាពប្រជាជនដើម្បីសន្តិភាព - សន្តិសុខនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព": រួមគ្នាដើម្បីលើកកម្ពស់សាមគ្គីភាពអន្តរជាតិ

19:27 | 22/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២១និង២២ឧសភា២០១៨ មូលនីធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាម មូលនីធិ Rosa Luxemburg Stiftung បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Tri រៀបចំសិក្ខាសាលា “សាមគ្គីភាពប្រជាជនដើម្បីសន្តិភាព - សន្តិសុខនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

ថ្នាក់ដឹកនាំខេត្ត Quang Tri ថតរូបអនុស្សាវរីយ៍ជាមួួយតំណាងចូលរួមសិក្ខាសាលា

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Bui Khac Son អនុប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមបានសង្កត់ធ្ងន់ថា សិក្ខាសាលានេះជាឱកាសដើម្បីតំណាងចូលរួមនិងប្រជាជនជឿនលឿនទូទាំងពិភពលោក រំលឹកឡើងវិញនូវអត្ថន័យក៏ដូចជាពិភាក្សាលើយុទ្ធសាស្ត្រ វិធានការ ដើម្បីរួមគ្នា ជម្រុញសាមគ្គីភាពអន្តរជាតិដ៏ខ្ពង់ខ្ពស់ ហើយនឹងជាឱកាសដើម្បីចលនាសន្តិភាពលើទូទាំងពិភពលោកតភ្ជាប់ជាមួយគ្នា រួមចំណែកដើម្បីគោលដៅរួម គឺដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍនិរន្តរភាព។

លោក​ Bui Khac Son មានបំណងថា មូលនីធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាម មូលនីធិ Rosa Luxemburg Stiftung នឹងបន្តរួមចំណែកទៅក្នុងការបង្កើនមិត្តភាព កិច្ចសហប្រតិបត្តិការរបស់ប្រជាជនវៀតណាមជាមួយប្រជាជនទូទាំងពិភពលោក ជាពិសេស រួមចំណែកដើម្បីវឌ្ឍនភាព យុត្តិធម៌សង្គមនិងការអភិវឌ្ឍនិរន្តរភាព។

តំណាងចូលរួមនៅសិក្ខាសាលានេះ ក៏បានផ្តោតការពិភាក្សាលើបញ្ហាមួយចំនួន ដូចជា កំណត់សម្គាល់អ្វីជាសាមគ្គីភាពប្រ ជាជន ដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍនិរន្តរភាព ចលនាសន្តិភាពនិងសាមគ្គីវៀតណាម ដំណោះស្រាយនិងសកម្ម ភាពសំដៅបង្កើនសាមគ្គីភាពប្រជាជនអន្តរជាតិ និងគំនិតអំពីការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ “ទិវាសន្តិភាពវៀតណាមនៅខេត្ត Quang Tri”។

ក្នុងនោះ សកម្មភាពសំខាន់ក្នុង “ទិវាសន្តិភាពវៀតណាម” ប្រចាំឆ្នាំគ្រោងនឹងប្រព្រឹត្តទៅនូវសកម្មភាពរំលឹកអនុស្សាវរីយ៍ កម្មវិធីជួបប្រាស្រ័យ សិល្បៈ ការតាំងពិព័រណ៍ និងសកម្មភាពអប់រំអំពីសន្តិភាពមួយចំនួនទៀត៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហជីពនៅទីក្រុងហូជីមិញ និងសិង្ហបុរីចែករំលែកគំរូសម្រាប់ការថែទាំកម្មករស្រី
ពង្រឹងកិច្ចសហប្រតិបត្តិការសហជីពវៀតណាម-ឥណ្ឌាក្នុងបរិបទថ្មី
ទីក្រុង Can Tho កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងជាប្រព័ន្ធ ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ (IUU)
ឆ្មាំឆ្នេរសមុទ្រវៀតណាមបានកំណត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ជាអាទិភាពចម្បងសម្រាប់ឆ្នាំ ២០២៦
មួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៧៖ ការផ្លាស់ប្តូរឌីជីថលបង្កើនល្បឿន នវានុវត្តន៍រីកចម្រើន