Trending now

អាស៊ាន និងកាណាដាពង្រឹងកិច្ចសហប្រតិបត្តិការតាមផែនការធ្វើសកម្មភាពថ្មី

08:51 | 28/02/2021 (យោងតាមវិឡុសំលេងវៀតណាម)

កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការស្តារឡើងវិញក្រោយពីវិបត្តិកូវីដ ១៩ ក៏ដូចជាធានាការទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រកបដោយសមភាព យុត្តិធម៌ នៅទូទាំងពិភពលោកផងដែរ។

អាស៊ាន និងកាណាដាពង្រឹងកិច្ចសហប្រតិបត្តិការតាមផែនការធ្វើសកម្មភាពថ្មី

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកាណាដាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមកតាមផែនការធ្វើសកម្មភាពសម្រាប់ដំណាក់កាល ២០២១-២០២៥ ។ នៅក្នុងកិច្ចប្រជុំលើកទី ៩ នៃគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - កាណាដា (JCC) ដែលទើបបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តផែនការធ្វើសកម្មភាពពោលខាងលើប្រកបដោយប្រសិទ្ធភាពដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន - កាណាដានៅខែកញ្ញាឆ្នាំ ២០២០ ។

ភាគីទាំងពីរបានឯកភាពគ្នាធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ការអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម (MSME) សុខភាពសាធារណៈ ការចាប់ផ្តើមអាជីវកម្មនិងការផ្លាស់ប្ដូរច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល ការអប់រំ សមភាពយេនឌ័រ ស្ត្រី សន្តិភាព - សន្តិសុខ និងការតភ្ជាប់។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការស្តារឡើងវិញក្រោយពីវិបត្តិកូវីដ ១៩ ក៏ដូចជាធានាការទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រកបដោយសមភាព យុត្តិធម៌ នៅទូទាំងពិភពលោកផងដែរ៕

(យោងតាមវិឡុសំលេងវៀតណាម)

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ