Trending now

អង្គការសហប្រជាជាតិបានតែងតាំងប្រមុខដឹកនាំ UNODC

09:34 | 23/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងញូវយ៉កបានឱ្យដឹងនៅថ្ងៃទី ២២ ខែវិច្ឆិកាថា លោកស្រី Ghada Fathi Waly ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ជំនួសលោក Yury Fedotov ។

លោកស្រី Ghada Fathi Waly ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) (រូបថត៖ soational.ae)

លោកស្រី Waly ជារដ្ឋមន្រ្តីក្រសួងសាមគ្គីភាពសង្គមក្រោមឧិវាទរដ្ឋាភិបាលអេហ្ស៊ីបចាប់តាំងពីឆ្នាំ ២០១៤ មក ហើយលោកស្រីមានរយៈពេលជាច្រើនឆ្នាំបម្រើការងារនៅទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិក៏ដូចជាអង្គការអន្តរជាតិដទៃទៀត។

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Stephane Dujarric បានបង្ហាញនូវទំនុកចិត្តរបស់លោកស្រីថា ជាមួយនឹងបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ ការគាំពារសង្គមក៏ដូចជាការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងយុវជននោះ លោកស្រី Waly នឹងបំពេញយ៉ាងល្អនូវ តំណែងថ្មីនេះប្រកបដោយជោគជ័យដូចជាអ្នកកាន់តំណែងមុនរបស់លោកស្រី គឺលោក Yury Fedotov នៅ UNODC ជាក់ជាពុំខាន។

លោកស្រី Dujarric បាននិយាយថា លោកស្រី Waly ក៏នឹងកាន់តំណែងជាអគ្គនាយិការនៃការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងវីយែន (អូទ្រីស) ដែលជាអង្គការដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ UNODC។

ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសាមគ្គីភាពសង្គមនៅក្នុងរដ្ឋាភិបាលអេហ្ស៊ីបចាប់តាំងពីឆ្នាំ ២០១៤នោះ លោកស្រី Waly បានបង្កើតយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀន ដឹកនាំយុទ្ធនាការលើកកម្ពស់ការយល់ដឹងនិងការប្រឆាំងគ្រឿងញៀនសម្រាប់យុវជន ដោយបានបង្កើតកម្មវិធីស្តារនីតិសម្បទានិងសម្របខ្លួនក្នុងសង្គមសម្រាប់អ្នកញៀនគ្រឿងញៀនផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR