Trending now

បេក្ខជនចំនួន២០នាក់ត្រូវបានជ្រើសរើសចូលក្នុងវគ្គបោះឆ្នោតតាមប្រព័ន្ធអនឡាញនៃពានរង្វាន់យុវជនគំរូវៀតណាមឆ្នាំ២០២០

13:54 | 24/02/2021

បន្ទាប់ពីការបោះឆ្នោត ក្រុមប្រឹក្សាពានរង្វាន់នឹងជ្រើស រើសបេក្ខជនចំនួន១០នាក់ ជាយុវជនគំរូវៀតណាមឆ្នាំ២០២០។

លោក Bui Quang Huy លេខាអចិន្រ្តៃយ៍នៃមជ្ឈឹមសម្ព័ន្ធយុវជននិងជាអនុប្រធានក្រុមប្រឹក្សាពានរង្វាន់ យុវជនគំរូវៀតណាម ឆ្នាំ២០២០។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២២ កុម្ភៈ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ និងក្រុមប្រឹក្សា ពានរង្វាន់យុវជនគំរូវៀតណាមឆ្នាំ២០២០ បានរៀបចំសន្និ សីទសារព័ត៌មាន ប្រកាសបេក្ខជនចំនួន ២០នាក់ដែលត្រូវបានជ្រើសរើសចូលក្នុង វគ្គបោះឆ្នោតតាមប្រព័ន្ធអនឡាញនៃពានរង្វាន់នៃ។

វគ្គបោះឆ្នោតតាមអនឡាញនៃពានរង្វាន់យុវជនគំរូវៀតណាមឆ្នាំ២០២០ នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី២២ កុម្ភៈ ដល់ថ្ងៃទី៧ មីនា ឆ្នាំ២០២១ តាមអាស័យដ្ឋាន៖ www.tainangtrevietnam.vn។ បន្ទាប់ពីការបោះឆ្នោត ក្រុមប្រឹក្សាពានរង្វាន់នឹងជ្រើស រើសបេក្ខជនចំនួន១០នាក់ ជាយុវជនគំរូវៀតណាមឆ្នាំ២០២០។

គួរបញ្ជាក់ដែរថា ពានរង្វាន់ យុវជនគំរូវៀតណាម គឺជាពានរង្វាន់ដ៏ថ្លៃថ្នូររបស់ មជ្ឈឹមសម្ព័ន្ធយុវជន ក្នុងគោលដៅលើកតម្កើងយុវជនឆ្នើមៗដែលមានអាយុក្រោម ៣៥ឆ្នាំ ហើយមានស្នាដៃដ៏លេចធ្លោដែលបង្កើតឡើងការរីកសាយភាយយ៉ាងទូលំ ទូលាយក្នុងសហគមន៍៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤