Trending now

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី ៥៣

14:14 | 24/02/2021 (យោងតាម កាសែតកងទ័ពប្រជាជន)

នារសៀលថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី ៥៣។

លោកស្រី Nguyen Thi Kim Ngan ថ្លែងសុន្ទរកថា បើកសម័យប្រជុំ (រូបថត៖ quochoi.vn)

ថ្លែងសុន្ទរកថាបើកសម័យប្រជុំលើកទី៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ពីជោគជ័យនៃមហាសន្និបាតលើកទី១៣ របស់បក្ស គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព និងខិតខំប្រឹងប្រែងបំពេញល្អនូវភារកិច្ចដែលបានកំណត់។ ជាពិសេស គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានផ្តោតសំខាន់លើការបូកសរុបលទ្ធផលការងារនីតិកាលទី ១៤ ឲ្យបានហ្មត់ចត់ និងសម្របសម្រួលរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ដោយជោគជ័យ។

លោកស្រីប្រធានរដ្ឋសភា បានបញ្ជាក់ថា ដើម្បីធានាឲ្យបាននូវខ្លឹមសារដែលបានបង្ហាញនៅក្នុងសម័យប្រជុំ និងឆ្លើយតបទៅនឹងតម្រូវការនូវគុណភាព ស្ថាប័នរបស់រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធបានធ្វើការយ៉ាងសកម្មដើម្បីបំពេញឯកសារចាប់ពីថ្ងៃមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាប៉ុន្មានថ្ងៃធ្វើការដំបូងនៅដើមឆ្នាំថ្មីប្រពៃណីជាតិ ២០២១។ អាស្រ័យហេតុនេះ ប្រធានរដ្ឋសភាបានសម្តែងនូវការជឿជាក់ថា មិនត្រឹមតែសម័យប្រជុំនេះប៉ុណ្ណោះទេ ថែមទាំងសកម្មភាពសំខាន់ៗរបស់រដ្ឋសភាក្នុងឆ្នាំថ្មីនឹងទទួលជោគជ័យផងដែរ។

នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់នូវបទប្បញត្ដិសម្រាប់ចំនួនសមាជិកក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ អាណត្ដិ ២០២១-២០២៦។

ក្នុងឱកាសនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានពិចារណាលើការកែសំរួលលើកទី១ នូវរចនាសម្ព័ន្ធ សមាសភាព និងចំនួនសមាជិកនៃស្ថាប័ន និងអង្គភាពមជ្ឈិម និងមូលដ្ឋានដែលត្រូវជ្រើសរើសជាបេក្ខជនសមាជិកសភានីតិកាលទី ១៥ ដោយ​​ក្រោមការដឹកនាំរបស់អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong។ នាព្រឹកថ្ងៃទី ២៣ ខែកុម្ភះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្ដធ្វើការ៕

(យោងតាម កាសែតកងទ័ពប្រជាជន)

(យោងតាម កាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា