Trending now

រាជរដ្ឋាភិបាលសម្រេចបិទសាលារៀន នៅភ្នំពេញ និងខេត្តកណ្តាលពីរសប្តាហ៍

10:39 | 23/02/2021 (បូកសរុបដោយឌីណា)

នាព្រលប់ថ្ងៃទី ២២ខែកុម្ភៈ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសពីការសម្រេច បិទសាលារៀនទាំងរដ្ឋនិងឯកជនរយៈពេល២សប្តាហ៍ដោយសារតែការរាលដាលកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ តាមការស្នើសុំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាតាមរយៈសារបន្ទាន់មុននេះ។

រាជរដ្ឋាភិបាលសម្រេចបិទសាលារៀន នៅភ្នំពេញ និងខេត្តកណ្តាលពីរសប្តាហ៍។ ( រូបថត៖ Thmey Thmey.com)

សូមរំលឹក​ថា ការផ្ទុះកូវីដ១៩ ឡើងក្នុងសហគមន៍លើកទី ៣ នៅកម្ពុជាដែលត្រូវបានហៅថាជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយករណីឆ្លងបានកើនឡើងយ៉ាងខ្លាំងចាប់ពីចំនួន ៣២ ករណី​ដល់ ៤៧ ទៅ ៧៨ ករណីក្នុងមួយយប់។

ការ​បិទនេះគឺត្រូវ​បិទ​ទាំងសាលា​ឯកជន​ និង​សាលា​រដ្ឋ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងកូវីដ១៩ ខណៈសេចក្តី​ប្រកាសផ្លូវការនឹងត្រូវធ្វើ​ឡើង​នៅ​បន្តិច​ទៀត​នេះ។ ជាមួយ​គ្នា​នេះដែរ​សម្តេច​បាន​អំពាវនាវដល់​បងប្អូន​​ដែល​ត្រូវរៀបមង្គលការ​ទាំង​​ឡាយ​ប្រសិន​បើ​អាចពន្យាបាន​​គឺសុំ​ពន្យា​ ប្រសិន​បើមិនអាចពន្យាបា​នទេ សុំ​កាត់បន្ថយ​ចំនួនមនុស្ស​ឱ្យ​មក​នៅតិច​បំផុត​ តាម​ដែលអាច​ធ្វើ​ទៅ​បាន​ ខណៈនេះគឺជាវិធាន​ការ​ដើម្បីឆ្លើយតបទៅ​នឹង​ការ​ឆ្លងរីករាលដាល​កូវីដ១៩ ដែល​មក​ដល់​ពេលនេះ ទំហំប្រតិបត្តិការរបស់​យើង​កាន់តែ​ធំ​ឡើងៗ ហើយ​មុខ​សញ្ញាដែល​ត្រូវគ្រប់​គ្រងកាន់តែ​ច្រើន​។

ចំពោះអ្នកគ្រោងរៀបអាពាហ៍ពិពាហ៍ក្នុងកាលៈទេសៈនេះ ប្រមុខ​រដ្ឋាភិបាល បានស្នើឲ្យមានការពន្យាពេល ប៉ុន្តែបើមិនអាចទៅរួច គួរកាត់បន្ថយចំនួនភ្ញៀវ។

ជាមួយគ្នា សម្តេចក៏បាន​ស្នើទៅអ្នកនៅតាមបណ្តាខេត្តគួរដំណើរមកកាន់រាជធានីភ្នំពេញមួយរយៈ ប្រសិនបើមិនមានការចាំបាច់ទេនោះ។ សម្តេចបានអះអាងថា ល្ងាចនេះ ក្រុមការងារ សុខាភិបាលតេស្តឃើញមនុស្សយ៉ាងហោចណាស់ជាង១០នាក់ទៀត វិជ្ជមានកូវីដ-១៩ ដោយអ្នកទាំងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់