Trending now

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបរដ្ឋមន្ត្រីក្រសួងនគរបាលចិន

11:01 | 21/02/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

នារសៀលថ្ងៃទី ១៩ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich លេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារប្រទេស បានទទួលជួបសំដែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងនគរបាលចិន លោក Zhao Kezhi ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងនគរបាលចិន លោក Zhao Kezhi

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសម្តែងនូវសេចក្តីរីករាយដោយបានទទួល​ស្វាគមន៍រដ្ឋមន្រ្តីក្រសួងនគរបាលចិន លោក Zhao Kezhi មកបំពេញទស្សនកិច្ចការងារនៅក្រសួងការពារប្រទេសវៀតណាម ហើយបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះបានធ្វើឡើងក្នុងបរិបទដែលវៀតណាមទើបនឹងរៀបចំដោយជោគជ័យនូវមហាសន្និបាតបក្សលើកទី XIII និងប្រទេសទាំងពីរក៏ទើបនឹងទទួលអំណរចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ​ ២០២១ ​ផង​ដែរ​។​ ក្នុង​ឱកាសនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែងអំណរគុណចំពោះនាយកដ្ឋានអន្តោប្រវេសន៍ជាតិចិន ដែលបានប្រគល់ជូនកងទ័ពការពារព្រំដែនវៀតណាមនូវសំភារៈបរិក្ខារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

រដ្ឋមន្រ្តីក្រសួងនគរបាលចិន លោក Zhao Kezhi បានថ្លែងអំណរគុណលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងឧឡារិក។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះក្នុងបំណងរួមចំណែកពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិយាយរួម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងនគរបាលចិននិយាយដោយឡែក។

ភាគីទាំងពីរបានអះអាងថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងនគរបាលចិនទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។ នៅក្នុងបរិបទដែលការរីករាលដាល Covid-19 កើតមាន​យ៉ាងស្មុគស្មាញនោះកងកំលាំងគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការដាក់ពង្រាយក្រុមប្រឆាំងនឹងការរាតត្បាត ហើយ​ទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ភាគីទាំងពីរក៏បានដាក់ចេញនូវដំណោះស្រាយជាច្រើនសម្រាប់លើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែនវៀតណាម និងនាយកដ្ឋានអន្តោប្រវេសន៍ចិននាពេលខាងមុខ ដោយឯកភាពបន្តអនុវត្តយ៉ាងតឹងរឹងនូវឯកសារគតិយុត្តស្តីពីព្រំដែន និង​កិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលបានចុះហត្ថលេខា ព្រមទាំងអនុវត្តរាល់វិធានការ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងត្រួតពិនិត្យការចេញចូលព្រំដែនក្នុងបរិបទដែលការរីករាលដាល Covid-19 នៅតែកើតមានយ៉ាងស្មុគស្មាញ បង្កើនស្មារតីប្រុងប្រយ័ត្ន សហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មភេរវកម្ម ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ការជួញដូរមនុស្សនិងគ្រឿងញៀន រួមចំណែកក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ