Trending now

ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះពុទ្ធសាសនិកខ្មែរនៅទីក្រុងហូជីមិញ

09:49 | 08/02/2021

នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឧបនាយករដ្ឋមន្រ្តីវៀត ណាម លោក Truong Hoa Binh បានទៅទស្សនាវត្តវត្តចន្ទរង្សី និងជូនពរបុណ្យតេតដល់ព្រះសង្ឃនិងដូនជីខ្មែរ នៅខ័ណ្ឌទី ៣ ទីក្រុង ហូជីមិញ។

ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះពុទ្ធសាសនិកខ្មែរនៅទីក្រុងហូជីមិញ

លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានផ្ញើសារជូនពរដល់សហគមន៍ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទខ្មែរ ទទួលបុណ្យតេតឆ្នាំឆ្លូវ ត្រីស័កប្រកបដោយសេចក្តីសុខ ហើយក៏បានលើកទឹកចិត្តដល់សមាគមពុទ្ធសាសនាថេរវាទនិងប្រជាជនខ្មែរឱ្យបន្ត រួមដំណើរជាមួយរដ្ឋាភិបាល ក្នុងការអនុវត្តការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត រួមទាំងប្រកាន់ខ្ជាប់នូវប្រពៃណីមហាសាមគ្គីភាពជនជាតិនិងសាសនា។ ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តីបានប្រគល់អំណោយ តេតចំនួនជិត ១០០ កញ្ចប់ដល់ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទនៃវត្តចន្ទរង្សី រួមទាំងនិស្សិតខ្មែរនិងនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ