Trending now

សារព័ត៌មានអន្តរជាតិបន្តចុះផ្សាយអំពីមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម

16:07 | 01/02/2021

នាថ្ងៃទី៣១ មករា ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយ អំពីការដែលមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមបាន បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ ព្រមទាំងចុះ ផ្សាយព័ត៌មានស្ដីពីសន្និបាតបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយនិងគណៈលេខាផងដែរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងនៅសន្និបាតលើកទី១របស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣។ (រូបថត៖ TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Kyodo (ជប៉ុន) បានសង្កត់ធ្ងន់ថាលទ្ធផលនៃការ បោះឆ្នោតបានឆ្លុះបញ្ចាំងនូវសមិទ្ធផលនានាក្នុងការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម បានជួយប្រទេសគ្រប់គ្រងបាននូវជម្ងឺរាតត្បាត Covid-19 ក្នុងឆ្នាំ ២០២០និងរក្សាកំណើនសេដ្ឋកិច្ច។

ទីភ្នាក់ងារសារព័ត៌មាន Reuters (អង់គ្លេស) បានរំលេចសេចក្ដីអំពាវនាវ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្ដីពីការពង្រឹងវិន័យរបស់បក្ស ហើយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយតស៊ូប្រឆាំងនឹងអំពើពុករលួយយ៉ាងប្ដូរផ្ដាច់។ ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) បានដកស្រង់សម្ដីរបស់លោកសាស្ត្រាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) ដែលជាអ្នកជំនាញអំពីវៀតណាម ដោយចាត់ទុក ថា ជាមួយនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីនៃមហាសន្និ បាតលើកទី១៣ បក្សកុម្មុយនិស្តវៀតណាមនឹងបន្តជំរុញយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយក្នុងអាណត្តិខាងមុខ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម