Trending now

សារព័ត៌មានអន្តរជាតិកោតសរសើរចំពោះវៀតណាមក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០

16:43 | 17/11/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងតំបន់និងអន្តរជាតិបានរាយការណ៍ក្នុងពេលដំណាលគ្នាថាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំជាន់ខ្ពស់ដែលពាក់ព័ន្ធបានបញ្ចប់ដោយជោគជ័យជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតនៅលើពិភពលោក ក្នុងនោះគេបានសង្កត់ធ្ងន់ថាលទ្ធផលនេះមានឥទ្ធិពលដ៏អស្ចារ្យរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០។

សារព័ត៌មានអន្តរជាតិកោតសរសើរចំពោះវៀតណាមក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០

ក្នុងពេលជាមួយគ្នានោះ កាសែត Khmer Times របស់កម្ពុជាកាល ពីថ្ងៃទី១៦ វិច្ឆិកា បានចាត់ទុកថា ក្នុងនាមជាសមាជិកមួយដ៏សកម្មនិងមាន ការទទួលខុសត្រូវ វៀតណាមមានការរួមចំណែកជាច្រើនដល់អាស៊ាន។ ការជ្រើសរើសមូលបទ “ភាពស្អិតរមួតនិងការឆ្លើយតប” សម្រាប់ឆ្នាំអាស៊ាន ២០២០ នោះ បានបង្ហាញគោលបំណងរបស់វៀតណាមចង់ធានាអាស៊ាន មួយប្រកបដោយឯកភាពដែលអាចឈររឹងមាំនៅចំពោះមុខផលប៉ះពាល់នៃស្ថានភាពអន្តរជាតិ។

សារព័ត៌មានតំបន់និងអន្តរជាតិបានចុះផ្សាយដោយព្រមៗគ្នាថា កិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាបានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មធំបំផុតលើពិភពលោក ក្នុងនោះដាក់អាស៊ីអាគ្នេយ៍នៅទីតាំងស្នូល។ សារព័ត៌មានអន្តរជាតិបានសង្កត់ធ្ងន់ថា លទ្ធផលនេះមានសញ្ញាសម្គាល់ដ៏ ធំធេងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០។ តាមនោះ ប្រទេសអាស៊ានទាំង១០រួមជាមួយចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលីនិង នូវែលហ្សេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយក្នុងតំបន់ (RCEP) ក្នុងគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្រោយពីជម្ងឺ Covid-19។ បណ្ដាសមាជិកនៃកិច្ចព្រមព្រៀងនេះស្រូបយក ជិត១/៣ចំនួនប្រជាជនពិភពលោក និង២៩% GDP សកល។

សារព័ត៌មានអន្តរជាតិកោតសរសើរចំពោះវៀតណាមក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០

ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានពណ៌នាថា RCEP ជាលទ្ធផលមួយក្នុងចំណោមលទ្ធផលដែលត្រូវបានទន្ទឹងរង់ចាំបំផុតនៅកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ។ ទីភ្នាក់ងារសារព័ត៌មាន Sputnik បានវាយតម្លៃថា វៀតណាមបាន សម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចជាប្រធានអាស៊ានឆ្នាំ២០២០ ជាមួយនឹង ការត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ ការជ្រើសរើសគោលដៅនិង អាទិភាពដ៏សមស្រប ដែលបានបន្សល់ទុកនូវសញ្ញាសម្គាល់សំខាន់ ជាច្រើន។ អាណត្តិប្រធានអាស៊ានឆ្នាំ២០២០របស់វៀតណាមបានបិទ បញ្ចប់ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើ ពិភពលោក៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម