Trending now

សារព័ត៌មានអន្តរជាតិបានផ្សព្វផ្សាយអំពីរូបថត អ្នកគាំទ្រទស្សនាការប្រកួតបាល់ទាត់មួយ នៃ “ពានរង្វាន់ VLEAGUE ២០២០” យ៉ាងច្រើនកុះករ

11:12 | 08/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - ទីភ្នាក់ងារព័ត៌មាន Reuters និង AP បានរាយការណ៍ថា អ្នកគាំទ្ររាប់ពាន់នាក់ត្រូវបានអនុញ្ញាតឱ្យមើលការប្រកួតបាល់ទាត់ នៅវគ្គជម្រុះជុំវិញទី ៣ នៃពានរង្វាន់ VLEAGUE ២០២០ ជាពិសេសនៅពេលនៃការប្រកួតបាល់ទាត់នៅលើពិភពលោកកំពុងពន្យារពេល ឬត្រូវបានបង្ខំឱ្យប្រកួតនៅក្នុងពហុកីឡដ្ឋានដែលមិនមានអ្នកគាំទ្រនៅឡើយ។

ពហុកីឡាដ្ឋាន Thien Truong ផ្ទុកអ្នកគាំទ្រយ៉ាងច្រើនកុះករ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

សារព័ត៌មាន AP បាននិយាយថា ការអនុញ្ញាតឱ្យអ្នកគាំទ្រទស្សនាការប្រកួតបាល់ទាត់គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដែលទទួលបានជោគជ័យរបស់ប្រទេសវៀតណាម ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុ Sar-Cov2។ នៅប្រទេសវៀតណាមដែលមានចំនួនប្រជាជនជិត ១០០ លាននាក់មាន តែមាន ៣២៨ ករណីនៃការឆ្លងជំងឺ Covid-19 និងពុំមានអ្នកស្លាប់នៅឡើយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ការប្រកួតបាល់ទាត់អាជីពរបស់វៀតណាមត្រូវបានពន្យារពេល ចាប់តាំងពីខែមីនាមកម៉្លេះ។ ប៉ុន្តែដោយមានវិធានការណ៍ជោគជ័យក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត COVID-19 នោះ។ ពានរង្វាន់ V-League អាចបន្តរៀបចំបន្ថែមទៀត។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានកត់សម្គាល់ថា វិធានការបង្ការជំងឺ COVID-19 បានបន្តអនុវត្ត នៅពហុកីឡដ្ឋាន Nam Dinh ដូចជា ទឹកលាងដៃដែលដាក់នៅកន្លែងជាច្រើន ខណៈបុគ្គលិកធ្វើការនៅពហុកីឡាដ្ឋានបានត្រួតពិនិត្យសីតុណ្ហភាពរាងកាយរបស់អ្នកគាំទ្រ ដែលមើលការប្រកួតរវាង ក្រុមបាល់ទាត់ឱសថ Ha Nam Dinh ជាមួយក្រុមហ៊ុនបាល់ទាត់ Viettel ។

បន្ទាប់ពីការប្រកួតនៅខេត្ត Nam Dinh ខ្សែការពារ Que Ngoc Hai នៃក្រុម Viettel បានឆ្លើយតបទៅនឹងបទសម្ភាសន៍របស់ Reuters ដែលក្នុងនោះលោក Hai បានសង្កត់ធ្ងន់លើក្តីសប្បាយរីករាយ នៅពេលឃើញពហុកីឡាផ្ទុកអ្នកគាំទ្រយ៉ាងច្រើនកុះករ តារាបាល់ទាត់វៀតណាមរូបនេះបាននិយាយថា“ ខ្ញុំមិនចង់ប្រៀបធៀបយើងជាមួយបណ្តាប្រទេសដទៃទៀតទេប៉ុន្តែបាល់ទាត់របស់វៀតណាមបានវិលត្រលប់មកវិញ បន្ទាប់ពីជំងឺរាតត្បាតCovid-19 ។ វាបង្ហាញថា វិធានការណ៍ដែលយើងបានអនុវត្តកន្លងមកនេះប្រកដោយប្រសិទ្ធភាពណាស់” ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស