Trending now

កូរ៉េខាងជើងបានបញ្ជូនឱសានវាទមួយស្នើឱ្យកូរ៉េខាងត្បូងរុះរើទីតាំងនានានៅភ្នំ Kumgang

09:22 | 15/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា ក្រុងព្យុងយ៉ាងកាលពីដើមសប្តាហ៍នេះ បានបញ្ជូនឱសានវាទមួយទៅកាន់ទីក្រុងសេអ៊ូល ដោយព្រមានថា ខ្លួននឹងរុះរើមូលដ្ឋានដែលកូរ៉េខាងត្បូងសាងសងឡើងជាឯកតោភាគី នៅឯរមណីយដ្ឋានភ្នំ Kumgang ប្រសិនបើសេអ៊ូលមិនរុះរើវាដោយខ្លួនឯង។

រូបថតដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងនៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៩៖ មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន (កណ្ដាល) ចុះត្រួតពិនិត្យរមណីយដ្ឋានភ្នំ Kumgang (ប្រភព៖ AFP / TTXVN)

យោងតាម KCNA ប្រទេសកូរ៉េខាងជើង បានផ្ញើឱសានវាទមួយនៅថ្ងៃទី ១១ ខែវិច្ឆិកា ដោយបញ្ជាក់ថា “ប្រសិនបើអាជ្ញាធរកូរ៉េខាងត្បូង បន្តធ្វើការទាមទារដោយឥតប្រយោជន៍យើងនឹងចាត់វិធានការតឹងរឹងដោយឯតោភាគីដើម្បីរុះរើមូលដ្ឋានទាំងនោះ”។

KCNA បានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងនឹងអភិវឌ្ឍតំបន់ភ្នំ Kumgang យ៉ាងឆាប់រហ័សទៅជាតំបន់វប្បធម៌និងទេសចរណ៍ពិភពលោកតាមបែបរបស់ខ្លួន ហើយប្រទេសកូរ៉េខាងត្បូងគ្មានមូលហេតុធ្វើអន្តរាគមន៏ទេ។

កាលពីខែមុន ប្រទេសកូរ៉េខាងជើងបានស្នើសុំឱ្យប្រទេសកូរ៉េខាងត្បូង រុះរើកន្លែងកម្សាន្តនៅលើភ្នំ Kumgang តាមឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ព្រមទាំងអះអាងថា នឹងសាងសង់តំបន់ទេសចរណ៍អន្តរជាតិផ្ទាល់ខ្លួននៅទីនោះតែម្តង។

ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដោយកូរ៉េខាងត្បូងសាងសង់ឡើង នៅលើភ្នំ Kumgang នៃប្រទេសកូរ៉េខាងជើង នាថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០១៩ (រូបថតៈ Yonhap/TTXVN)

កូរ៉េខាងត្បូងបានអំពាវនាវឱ្យមានកិច្ចពិភាក្សាដោយផ្ទាល់ដើម្បីពិភាក្សាពីអនាគតនៃគម្រោងទេសចរណ៍ភ្នំ Kumgang និងបានស្នើឱ្យបញ្ជូនគណៈប្រតិភូទៅត្រួតពិនិត្យទីតាំង នៅទីនោះ ប៉ុន្តែប្រទេសកូរ៉េខាងជើងបានបដិសេធការនូវសំណើរនេះ។

កម្មវិធីទេសចរណ៍ភ្នំ Kumgang ត្រូវបានចាប់ផ្តើមនៅឆ្នាំ ១៩៩៨ ហើយត្រូវបានគេចាត់ទុកថាជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការនិងការផ្សះផ្សារបស់កូរ៉េទាំងពីរ។ កម្មវិធីនេះត្រូវបានបញ្ឈប់តាំងពីឆ្នាំ ២០០៨ បន្ទាប់ពីករណីស្រ្តីទេសចរណ៍ជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវប៉ូលីសកូរ៉េខាងជើងបាញ់សម្លាប់នៅតំបន់នេះ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ