Trending now

អាមេរិក ចង់ឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារ ៤.៧ពាន់លានដុល្លារ

15:03 | 07/11/2019 (ប្រភព៖ Fresh News)

សហរដ្ឋអាមេរិក បានស្នើឱ្យកូរ៉េខាងត្បូងបង់ប្រាក់ ៤.៧ពាន់លានដុល្លារ សម្រាប់ការថែទាំអាវុធ និងកងទ័ពរបស់ខ្លួន ដែលកំពុងឈរជើងនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Chosun Ilbo នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

អាមេរិក ចង់ឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារ ៤.៧ពាន់លានដុល្លារ។

សារព័ត៌មាន Chosun Ilbo ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីពីទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចចរចាផ្នែកសនិ្តសុខ លោក James DeHart។ លោក James បន្ថែមថាសហរដ្ឋអាមេរិកបានស្នើឱ្យទីក្រុងសេអ៊ូល បង់ប្រាក់៤.៧ពាន់លានដុល្លារ ដោយគ្របដណ្ដប់តែទៅ លើការការពារជាតិប៉ុណ្ណោះ ហើយលោក ដូណាល់ ត្រាំ ក៏ចង់កូរ៉េខាងត្បូងចេញថ្លៃចំណាយឱ្យកាន់តែច្រើន ផងដែរលើកិច្ចការពារជាតិ ដែលផ្ដល់ដោយយោធាអាមេរិក។

គួរជម្រាបថា បច្ចុប្បន្ន កងទ័ពអាមេរិកជាង ២៥,០០០នាក់ កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង រួមជាមួយប្រព័ន្ធមីស៊ីលការពារដែនអាកាស និងបរិក្ខាយោធាជាច្រើនទៀត។ ប៉ុន្តែ បើតាម Chosun Ilbo មានការព្រួយបារម្ភមួយចំនួនថា សហរដ្ឋអាមេរិកអាចនឹងដកកងទ័ពចេញពីកូរ៉េខាងត្បូង បើសិនជាទីក្រុង សេអ៊ូល មិនព្រមបង់ថ្លៃការពារតាមការចង់បានរបស់លោក ត្រាំ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ