Trending now

ប្រទេសឥណ្ឌាបានបរិច្ចាគស​ម្ភារបរិក្ខាចំនួន ៣.០០០ ដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម

16:19 | 17/01/2021 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២១ លោក ប្រាយណៃវីម៉ា (Pranay Verma )ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសវៀតណាម បានប្រគល់ជាអំណោយជាជំនួយដែលរដ្ឋាភិបាលឥណ្ឌាបានប្រគល់ដល់ជនរងគ្រោះដោយទឹកជំនន់និងគ្រោះបាក់ដីដែលកំពុងកើតមានឡើងនៅខេត្តភាគកណ្តាលជាច្រើននៃប្រទេសវៀតណាមទៅអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក ង្វៀនឃ្វុកយុង។

ប្រទេសឥណ្ឌាបានបរិច្ចាគស​ម្ភារបរិក្ខាចំនួន ៣.០០០ ដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម


នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Pranay Verma បានសម្តែងការអាណិតអាសូរនិងចែករំលែកការខូចខាតរបស់មនុស្សនិងទ្រព្យសម្បត្តិដែលបណ្តាលមកពីព្យុះនិងទឹកជំនន់នៅខេត្តភាគកណ្តាលនៃប្រទេសវៀតណាម ដោយសង្ឃឹមថារបស់របរផ្ទាល់ខ្លួនចំនួន ៣.០០០ នេះសម្រាប់ការគាំទ្រដោយរដ្ឋាភិបាលឥណ្ឌានឹងជួយប្រជាជនវៀតណាមកណ្តាលជំនះការលំបាកនិងមានស្ថិរភាពក្នុងជីវិតរបស់ពួកគេ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក ង្វៀនឃ្វុកយុង បានវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏ថ្លៃថ្លាដែលរដ្ឋាភិបាលនិងប្រជាជនឥណ្ឌាបានប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជនវៀតណាម ដោយជឿជាក់ថាសកម្មភាពនៃការចែករំលែកដ៏ផ្អែមល្ហែមនេះនឹងកាន់តែស៊ីជម្រៅនៃទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)