Trending now

EVN ផ្តល់អគ្គិសនីគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

14:19 | 13/01/2021

ដើម្បីបម្រើដល់ប្រទេសជាតិក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម និងធ្វើទំនើបកម្មនោះ EVN ត្រូវផ្តោតលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធថាមពល។

លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung អញ្ជើញថ្លែងក្នុងសន្និសីទ

អញ្ជើញថ្លែងនៅក្នុងសន្និសីទស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២១ របស់សម្ព័ន្ធក្រុមហ៊ុនអគ្គិសនី វៀត ណាម (EVN) នាព្រឹកថ្ងៃទី ១២ មករា លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖ ដើម្បីបម្រើដល់ប្រទេសជាតិក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម និងធ្វើទំនើបកម្មនោះ EVN ត្រូវផ្តោតលើ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សមកាលកម្ម ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធថាមពល។ ជាពិសេស ផ្តល់អាទិភាពទៅលើប្រភពអគ្គិសនីស្អាត ថាមពលកកើតឡើងវិញដោយមានរចនាសម្ព័ន្ធសមស្រប ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពនៃប្រព័ន្ធក្នុងដំណាក់កាលនីមួយៗ។ ទន្ទឹមជាមួយគ្នានេះ ដាក់ចេញសំណើរដោយបង្កើតផែនការវិនិយោគសម្រាប់ការអភិវឌ្ឍប្រភពថាមពលនិងប្រព័ន្ធបញ្ជូនថាមពលដើម្បីឆ្លើយតបនឹងតម្រូវការអគ្គិសនីនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជា ធានាការពារជាតិនិងសន្តិសុខ៖ “តម្រូវការដំបូងគឺនៅតែផ្តោតលើការធានាសុវត្ថិភាពផ្គត់ផ្គង់អគ្គិសនី ផ្តល់អគ្គិសនីមានគុណភាពគ្រប់គ្រាន់ក្នុងតម្លៃសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប្រសិនបើ តម្លៃអគ្គិសនីឡើងថ្លៃពេក ពោលគឺធាតុចូលខ្ពស់គឺផលិតផលរបស់វៀតណាមមិនអាចប្រកួតប្រជែងនៅលើទីផ្សារពិភពលោកបានទេ ដូច្នេះតម្លៃត្រូវតែសមរម្យ ធានាការពារជាតិនិងសន្តិសុខជាតិនិងលើកកម្ពស់ជីវភាពខាងស្មារតីរបស់ប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ត្រូវអនុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធតាមបែបសមកាលកម្ម ឆ្លាតវៃនិងទំនើប ដើម្បីឈានដល់កម្រិតជឿនលឿននៃតំបន់អាស៊ាន”។ នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung។

លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យ EVN ធ្វើទីផ្សារតម្លៃអគ្គិសនី ដើម្បីសម្រេចបានគោលដៅជំរុញការវិនិយោគក្នុងការអភិវឌ្ឍវិស័យថាមពល ធានាបាននូវការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនារវាងគោលដៅនយោបាយ - សេដ្ឋកិច្ច - សង្គមរបស់រដ្ឋនិង គោលដៅផលិតកម្មនិងពាណិជ្ជកម្មស្វ័យភាពហិរញ្ញវត្ថុរបស់សហគ្រាសធ្វើអាជីវកម្មផ្នែកអគ្គិសនី៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះប្រជាជនកម្ពុជា
វៀតណាម-កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការ និងតភ្ជាប់សហគ្រាសឡូជីស្ទីក
យុទ្ធនាការជិះកង់ជុំវិញព្រៃឡង់ នឹងជួយលើកកម្ពស់ការយល់ដឹងពីការអភិរក្សធនធានធម្មជាតិ
វៀតណាមនិងកម្ពុជាចងសម្ព័ន្ធមេត្រីភាពដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ
រង្គសាលនៅទីក្រុង Ho Chi Minh ស្ថិតក្នុងកំពូលរង្គសាលដ៏ល្អបំផុតនៅអាស៊ីក្នុងឆ្នាំនេះ