Trending now

អ្នកថតរូបវៀតណាមទទួលរង្វាន់មាសក្នុងការប្រឡងរូបថតអន្តរជាតិ TIFA

23:18 | 19/02/2021

អ្នកថតរូបស្រីវៀតណាមម្នាក់ទើបតែទទួលរង្វាន់ពីរ រួមទាំងរង្វាន់មាសមួយ ក្នុងការប្រឡងរូបថតអន្តរជាតិ Tokyo International Foto Awards (TIFA) ឆ្នាំ២០២០។

គណៈកម្មការរៀបចំការប្រឡង TIFA ២០២០ បានឲ្យដឹងថា អ្នកថតរូបឈ្មោះ Khanh Phan ទទួលបានរង្វាន់មាសក្នុងការប្រឡងរូបថតអំពីមនុស្ស វប្បធម៌ ដោយរូបថត The Childrens Dancing With Gong និងរង្វាន់ប្រាក់ក្នុងការប្រឡងរូបថតទេសចរណ៍ ដោយរូបថត Drying Fish។

រូបថត Drying Fish (រូបថត៖ Pinterest)

រូបថត The Childrens Dancing With Gong ថតនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅពិធីបុណ្យរបស់ជនជាតិភាគតិច Jrai នៅខេត្ត Gia Lai វៀតណាម ហើយរូបថត Drying Fish ថតនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅផ្សារត្រី Long Hai ខេត្ត Ba Ria – Vung Tau វៀតណាម។

ការប្រឡង TIFA គឺជាការប្រឡងរូបថតអន្តរជាតិដែលល្បីឈ្មោះ។ ការប្រឡង TIFA ២០២០ រួមមានការប្រឡងវិញ្ញាសាចំនួន៩ អំពីឃោសនាពាណិជ្ជកម្ម ស្ថាបត្យកម្ម សៀវភៅ វិចារណកថា ព្រឹត្តិការណ៍ សិល្បៈ ធម្មជាតិ មនុស្ស និងវិទ្យាសាស្រ្ត។ សូមរំលឹកថា នៅឆ្នាំ២០២០ អ្នកថតរូប Bui Huy Trang របស់វៀតណាមក៏ទទួលបានរង្វាន់មាស ក្នុងការប្រឡងសៀវភៅ និងឯកសារ នៃការប្រឡង TIFA នេះដែរ./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu