Trending now

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅទីក្រុង Da Nang

09:41 | 13/02/2021

នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅទស្សនា និងជូនពរបុណ្យតេតចំពោះថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពមួយចំនួននៅ ទីក្រុង Da Nang។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅទីក្រុង Da Nang

នៅក្នុងជំនួបជាមួយបណ្ដាកងកម្លាំងប្រដាប់អាវុធទីក្រុង Da Nang នោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលកងកំលាំងប្រដាប់អាវុធទីក្រុង Da Nang សម្រេចបានក្នុងឆ្នាំកន្លងមក ដោយរួមចំណែករក្សាសន្តិសុខនយោ បាយសណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាព។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់យ៉ាងច្បាស់ថាទីក្រុង Da Nang គឺជាតំបន់សំខាន់មួយដែលបានដើរតួនាទីដ៏សំខាន់អំពីសន្តិសុខនិងការពារជាតិ។ ដូច្នេះកងកម្លាំងប្រដាប់អាវុធតែងតែត្រៀមខ្លួនជាស្រេចចំពោះគ្រប់ស្ថានភាពដែលអាចកើតមានឡើង។ កងកម្លាំងនីមួយៗត្រូវមានផែនការជាក់លាក់ក្នុងការកសាងខឿនការពារជាតិប្រជាជនទាំងមូលយ៉ាងរឹងមាំ។ ចំពោះស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើតនោះ កងយោធភូមិទី ៥ និងបណ្ដា កងកំលាំងប្រដាប់អាវុធទីក្រុងត្រូវតែមានផែនការ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR