Trending now

អញ្ជើញមកទស្សនាទីផ្សារសម្រាប់អាណិកជននៅទីក្រុងហូជីមិញ ដើម្បីរីករាយទទួលទានជាមួយមុខម្ហូបបែបខ្មែរ

21:47 | 28/03/2021

យុគសម័យ - ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ ចំនួនអាណិកជន វៀតណាមនៅក្រៅប្រទេស ដែលបានវិលត្រឡប់មកប្រទេសកំណើតវិញដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២១ កំពុងកើនឡើងយ៉ាងច្រើនកុះករ។ ប្រសិនបើអាណិកជន វៀតណាម កំពុងតែស្វែងរកម្ហូបមួយចំនួននៃប្រទេសកម្ពុជាសម្រាប់ថាសចូលឆ្នាំថ្មីខាងមុខនេះ ទីផ្សារកម្ពុជាគឺជាទិសដៅទិញទំនិញដ៏ល្អបំផុត។

អញ្ជើញមកទស្សនាទីផ្សារសម្រាប់អាណិកជននៅទីក្រុងហូជីមិញ ដើម្បីរីករាយទទួលទានជាមួយមុខម្ហូបបែបខ្មែរ



ផ្សារកម្ពុជាក៏មានឈ្មោះមួយទៀតគឺផ្សារមៀន។ ផ្សារនេះស្ថិតនៅជ្រៅក្នុងផ្លូវតូចមួយនៃផ្លូវ Le Hong Phong ខ័ណ្ឌ១០ ទីក្រុងហូជីមិញ។ អាណិកជនវៀតណាមអាចចូលទីផ្សារតាមរយៈច្រកល្ហកលេខ ៥៧ នៃវិថីហូធីគី (Ho Thi Ky)។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍នៅពេលដែលអាណិកជនវៀតណាមមកទីនេះជាលើកដំបូង គឺតូបដែលចាប់ភ្នែកដោយលក់ម្ហូបប្រចាំតំបន់នៅប្រទេសកម្ពុជា។

បន្ទាប់ពីពាក់កណ្តាលទសវត្សនៃការចូលមកប្រទេសវៀតណាម តូបលក់ម្ហូបប្រចាំតំបន់នៅទីនេះភាគច្រើនត្រូវបានឆ្លងកាត់អស់ជាច្រើនជំនាន់ហើយ។ ផ្សារនេះបើកពីម៉ោង ៦ ព្រឹកដល់ម៉ោង ៦ ល្ងាច ហើយមានតូបលក់អាហារប្រពៃណីម្ហូបខ្មែរនិងរបស់របរចាំបាច់ផ្សេងៗទៀត ហើយក៏មានតូបលក់ជាច្រើនមុខទៀតគឺម្ហូបវៀតណាមនិងថៃផងដែរ។

អញ្ជើញមកទស្សនាទីផ្សារសម្រាប់អាណិកជននៅទីក្រុងហូជីមិញ ដើម្បីរីករាយទទួលទានជាមួយមុខម្ហូបបែបខ្មែរ

“អ្នកលក់ដាច់ជាងគេ” គឺត្រីងៀតទន្លេសាប (ប្រទេសកម្ពុជា)។ ក្រៅពីតូបលក់ម្ហូបស្ងួតទីផ្សារកម្ពុជាក៏មានកន្លែងធ្វើម្ហូបគួរឱ្យចាប់អារម្មណ៍ផងដែរដូចជាបង្អែមប្រចាំតំបន់ពិសេស នំបញ្ចុកសាច់ត្រី និងសាច់គោអាំង ដែលអាណិកជនមិនគួរខកខានពេលមកទីនេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ