Trending now

អាមេរិក-កូរ៉េខាងត្បូងឯកភាពសម្របសម្រួលគ្នាកសាងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអំពីបញ្ហាស.ប.បកូរ៉េ

18:26 | 06/02/2021

នាថ្ងៃទី៤ កុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងសមភាគីអាមេរិកលោក Joe Biden បានឯកភាពគ្នាដាក់ចេញយុទ្ធសាស្ត្រ “គ្រប់ជ្រុងជ្រោយ” រួមស្ដីពីបញ្ហាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប)។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។ (រូបថត៖ Yonhap/TTXVN)

សេចក្ដីប្រកាសព័ត៌មានរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា នេះជាលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងរវាងប្រមុខរដ្ឋទាំងពីររូបនេះក្រោយពីលោក Biden ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២០ មករា។ អ្នកនាំពាក្យវិមានប្រធានាធិបតី លោក Kang Min-seok បានឲ្យដឹងថា ថ្នាក់ដឹកនាំកូរ៉េខាងត្បូង-អាមេរិកទាំងពីររូបបានឯកភាពសហប្រតិបត្តិការគ្នាដើម្បីគោលដៅរួម នោះគឺការលុបបំបាត់អាវុធនុយក្លេអ៊ែរនិងនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់ឧបទ្វីបកូរ៉េ។

ពាក់ព័ន្ធដល់ទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំប្រទេសទាំងពីរ កូរ៉េខាងត្បូងនិងអាមេរិក បានបញ្ជាក់សារជាថ្មីម្ដងទៀតថា ទំនាក់ទំនងភាពជាសម្ព័ន្ធមិត្តក្នុងអំឡុងពេល​ ៧ ទសវត្ស កន្លងមក គឺជាកូនសោរដើម្បីធានាសន្តិភាពនិងសន្តិសុខក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការកែលម្អទំនាក់ទំនងរវាងកូរ៉េខាងត្បូងជាមួយជប៉ុន ក៏ដូចជាការបង្កើនទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីផងដែរ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បញ្ចប់ទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
សិស្សដែលមានជីវភាពលំបាកចំនួន ៣៥៥ នាក់នៅខេត្ត Ha Tinh ទទួលបានអាហារូបករណ៍ Zhi Shan
វៀតណាម - ជប៉ុន បង្កើនការសម្របសម្រួលជំរុញការរំសាយអាវុធ
មិត្តភក្តិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍ និងទិសដៅថ្មីរបស់វៀតណាម
ការទូតដំបូងបង្អស់ដាស់សន្ទុះអំណាចទន់៖ នៅពេលរូបភាពវៀតណាមរីកសាយភាយតាមរយៈបទពិសោធន៍នៃជីវភាពប្រចាំថ្ងៃ