Trending now

កម្ពុជាសន្យាគោរពតាមពាណិជ្ជកម្មសេរីបន្ទាប់ពីផ្អាកការនាំចូលត្រីចំនួន ៤ ប្រភេទពីប្រទេសវៀតណាម

18:41 | 06/02/2021 (យោងតាមវិឡុសំលេងវៀតណាម)

ភាគីកម្ពុជានឹងខិតខំប្រឹងប្រែងពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីរកដំណោះស្រាយសមស្របសម្រាប់បញ្ហានេះ សំដៅនាំសកម្មភាពពាណិជ្ជកម្មទ្វេភាគីឲ្យដំណើរការធម្មតាវិញ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

កែច្នៃត្រីនាំចេញនៅប្រទេសវៀតណាម (រូបថត៖ baodautu)

កាលពីថ្ងៃទី ៥ ខែកុម្ភៈក្រសួងពាណិជ្ជកម្មកម្ពុជាបានចេញលិខិតឆ្លើយតបជាផ្លូវការចំពោះការដែលកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាបានប្រកាសផ្អាកការនាំចូលត្រី ចំនួន ៤ ប្រភេទពីប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នាជាមួយកម្ពុជា ក្នុងនោះមានវៀត ណាមផងដែរ។

តាមនោះ លិខិតផ្លូវការរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថាភាគីកម្ពុជានឹងខិតខំប្រឹងប្រែងពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីរកដំណោះស្រាយសមស្របសម្រាប់បញ្ហានេះ សំដៅនាំសកម្មភាពពាណិជ្ជកម្មទ្វេភាគីឲ្យដំណើរការធម្មតាវិញ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តក្នុងការគោរព និងគាំទ្រស្មារតីពាណិជ្ចកម្មសេរីក្នុងក្របខ័ណ្ឌនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ៕

(យោងតាមវិឡុសំលេងវៀតណាម)

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ