Trending now

ពិធីប្រគល់គ្រឿងអនុស្សាវរីយ៍ជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

15:39 | 26/11/2020

នាថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានរៀបចំពិធីប្រគល់គ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនលោក Ibnu Hadi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំវៀតណាម ដើម្បីលើកតម្កើងការរួមវិភាគទានជាវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងឥណ្ឌូនេស៊ី។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga ប្រគល់គ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនលោកឯកអគ្គរដ្ឋទូត Ibnu Hadi (រូបថត៖ dangcongsan.vn)

ថ្លែងមតិនៅក្នុងពិធីនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅវៀតណាម លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានចូលរួមសកម្មភាពជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូនេស៊ីលើវិស័យជាច្រើន ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងកីឡាជាដើម។ លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ VUFO សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី និងបណ្តាស្ថាប័នរបស់វៀតណាមដើម្បីអនុវត្តសកម្មភាពមិត្តភាពជាច្រើនដូចជា ការប្រឡង “ស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតី Sukarno ទៅកាន់ប្រទេសវៀតណាម” និងសិក្ខាសាលា ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការមិត្តភាពដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញការវិនិយោគវៀតណាម-ឥណ្ឌូនេស៊ី”។ល។

លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសម្តែងនូវកិត្តិយសដែលទទួលបានគ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” របស់ VUFO។ លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងបរិបទដែលការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅទូទាំងពិភពលោក។ លោកក៏បានសម្តែងនូវក្តីជឿជាក់ថា ទំនាក់ទំនងឥណ្ឌូនេស៊ី-វៀតណាម នឹងត្រូវបានពង្រឹងនាពេលខាងមុខ./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ
ខេត្ត Tuyen Quang: គាំទ្រដល់ភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសវៀតណាម