Trending now

ប្រធានាធិបតី Trump បានចោទប្រកាន់ប្រធានសភាថាជាជនក្បត់ជាតិ

15:47 | 08/10/2019

យុគសម័យ - ប្រធានាធិបតីអាមេរិកលោក Donald Trump បានចោទប្រកាន់ប្រធាន សភាជាន់ទាប លោកស្រី Nancy Pelosi ពីបទក្បត់ជាតិ ក្នុងបរិបទដែល លោកត្រូវ សភាជាន់ទាបស៊ើបអង្កេតដើម្បីផ្តន្ទាទេស។

ប្រធានាធិបតី Trump (ខាងឆ្វេង) និងប្រធានសភាជាន់ទាប Pelosi នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងខែឧសភា (រូបថត: AP)

ប្រធានាធិបតី លោក Trump កាលពីថ្ងៃទី ៦ ខែតុលាបានបង្ហោះលើបណ្តាញសង្គម Twitter ដោយរំលឹកដល់ទាំងប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាជាន់ទាបអាមេរិក លោក Adam Schiff ថា៖ “Nancy Pelosi ដឹងអំពីការកុហករបស់លោក Adam Schiff និងការឆបោកជាមួយសភានិងប្រជាជនអាមេរិក។ ប្រការនេះធ្វើឱ្យ លោកស្រី Nancy ជាប់ទោសទាំងធំ ទាំងតូចក៏ដូចជាការក្បត់ជាតិដូចជាលោក ADam Schiff ដែរ។ ខ្ញុំគិតថា នេះមានន័យថា ពួកគេនិងមនុស្សអាក្រក់ដែលនៅជុំវិញពួកគេ ត្រូវតែការចោទប្រកាន់ភ្លាមៗមួយរំពេច”។

មុនពេលរិះគន់ប្រធានសភាជាន់ទាប លោកស្រី Nancy Pelori ប្រធានាធិបតីលោក Trump បានចោទប្រកាន់ លោក Schiff ថាជាជនក្បត់ជាតិ។ កាលពីថ្ងៃទី ៣០ ខែកញ្ញាមេដឹកនាំអាមេរិករូបនេះបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា “សមាជិកព្រឹទ្ធសភា លោក Adam Schiff បានលើកឡើងសន្ទរកថាដ៍អាក្រក់និងមិនពិតហើយបានចាត់ទុកថា វាជាពាក្យរបស់ខ្ញុំនៅក្នុងផ្នែកសំខាន់បំផុតនៃកិច្ចសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែន។ បន្ទាប់មក គាត់អានវាឱ្យខ្លាំងៗ ដល់សភានិងប្រជាជនអាមេរិក។ វាមិនមានអ្វីដែលទាក់ទងនឹងអ្វីៗដែលខ្ញុំបានពោលតាមទូរស័ព្ទទេ។ តើគាត់គួរត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិឬ?”។

សារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោកប្រធានាធិបតី Trump កំពុងសំដៅទៅលើសេចក្តីថ្លែង ដែលលោក Schiff បានលើកឡើងនៅក្នុងសវនាការថ្ងៃទី ២៦ ខែកញ្ញា នៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។ នៅក្នុងសវនាការ លោក Schiff បានវិភាគលើការសន្ទនារវាងប្រធានាធិបតី Trump និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ផងដែរ៕

(បកប្រែដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR