Trending now

ក្រោយលាលែងពីតំណែង អតីតរដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង ត្រូវរដ្ឋអាជ្ញាចោទប្រកាន់ពីបទពុករលួយ

17:16 | 31/12/2019 (ប្រភព៖ Fresh News)

ថ្ងៃអង្គារនេះ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានសម្រេចចោទប្រកាន់ អតីតរដ្ឋមន្រ្តីយុត្តិធម៌ លោក Cho Kuk ពីបទល្មើសមួយចំនួន រួមមានទាំងការប្រព្រឹត្តអំពើពុករលួយ ក្រោយលោកបានចុះចេញពីតំណែងកាលពីប៉ុន្មានខែមុន នៅចំពោះមុខរឿងអាស្រូវពាក់ព័ន្ធគ្រួសារលោក។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ក្រោយលាលែងពីតំណែង អតីតរដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង ត្រូវរដ្ឋអាជ្ញាចោទប្រកាន់ពីបទពុករលួយ

យោងតាមសេចក្តីថ្លែងការណ៍នៃការិយាល័យរដ្ឋអាជ្ញាក្នុងទីក្រុងសេអ៊ូល លោក Cho និងភរិយា ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទល្មើស ជាច្រើន រួមមានទាំងការប្រព្រឹត្តអំពើពុករលួយ និងការក្លែងបន្លំឯកសារជាដើម ទាក់ទងទៅនឹងការ វិនិយោគទុនរបស់គ្រួសារលោក ព្រមទាំងការប្រើប្រាស់អំណាចដើម្បីឲ្យកូនបានចូលសិក្សានៅសាកលវិទ្យាល័យ។ ខណៈភរិយាលោក គឺ លោកស្រី Chung Kyung-shim ត្រូវបានចាប់ខ្លួនកាលពីខែតុលាកន្លងទៅ លោក Cho នឹងបន្តនៅមានសេរីភាព ស្របពេលដែលលោកនឹងត្រូវឡើង សវនាការ ជំនុំជម្រះ។

គួរជម្រាបថា លោក Cho Kuk បានលាលែងពីតួនាទីជារដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង កាលពីខែតុលាកន្លងទៅ គឺមួយខែបន្ទាប់ពីលោកត្រូវ បានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន តែងតាំងឲ្យកាន់មុខតំណែងនេះ ដើម្បីដឹកនាំកិច្ចប្រឹងប្រែងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ។ លោក Cho បានសម្រេចចាកចេញពីតំណែង ដោយសារតែលោកយល់ថា រឿងអាស្រូវពុករលួយជុំវិញគ្រួសារលោក បានក្លាយជាបន្ទុកនយោបាយធំមួយសម្រាប់រដ្ឋាភិបាលលោក មូន៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR