Trending now

សមាជិកសភាអាមេរិកបានលាលែងពីដំណែងដោយសារតែទំនាក់ទំនង "មិនសមស្រប" ជាមួយអ្នកក្រោមបង្គាប់

17:58 | 28/10/2019

យុគសម័យ - សមាជិកសភាប្រជាធិបតេយ្យលោកស្រី Katie Hill បានប្រកាសលាឈប់ពីតំណែងបន្ទាប់ពីមានការចោទប្រកាន់ថាលោកស្រីមានទំនាក់ទំនងស្នេហាជាមួយមន្ត្រីក្រោមបង្គាប់នៅការិយាល័យរបស់លោកស្រីក្នុងសភាដោយរំលោភលើ បទប្បញ្ញត្តិនៃវិមានកាពីតូល។

លោកស្រី Katie Hill (រូបថតៈ Getty)

លោកស្រី Katie Hill ប្រកាសពីការលាលែងចេញពីតំណែង នៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃទី ២៧ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន)។ លោកស្រី Hill បានលើកឡើងដូច្នេះថា៖ «វាគឺជារឿងដ៏សោកសៅមួយ ដែលថ្ងៃនេះ ខ្ញុំត្រូវប្រកាសលាលែងតំណែងចេញពីសភាតំណាងរាស្ត្រ...ហើយនេះជារឿងដ៏លំបាក ដែលខ្ញុំមិនធ្លាប់ធ្វើឡើយ ពីមុនមក ប៉ុន្តែខ្ញុំជឿថានេះជាជម្រើសល្អសម្រាប់អ្នកបោះឆ្នោតឱ្យខ្ញុំ សហគមន៍ និងប្រទេសរបស់ខ្ញុំ»។

គួរបញ្ជាក់ថា លោកស្រី Katie Hill បច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីគណៈកម្មាធិការវិន័យនៃសភា អាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទមិនត្រឹមត្រូវជាមួយបុគ្គលិកប្រុសម្នាក់ ដែល លោកស្រីផ្ទាល់បដិសេធ។ យ៉ាងណាក៏ដោយ លោកស្រី Hill បានទទួលស្គាល់ថាលោកស្រីពិតជាមានទំនាក់ទំនង ជាមួយបុគ្គលិកយុទ្ធនាការឃោសនាបោះឆ្នោតជាស្ត្រីម្នាក់ឈ្មោះ Morgan Desjardins។

ដោយឡែក បើតាមសារព័ត៌មានអង់គ្លេស Daily Mail ទំនាក់ទំនងរវាងលោកស្រី Hill និងនាង Desjardins គឺជាទំនាក់ទំនងស្នេហាត្រីកោណ ដែលធ្វើឱ្យលោកស្រី និងស្វាមី គឺលោក Kenny Heslep ត្រូវចែកផ្លូវគ្នា។ ប៉ុន្តែ ព្រមពេលជាមួយគ្នា សមាជិកសភារូបនេះក៏បានព្រមានប្ដឹង Daily Mail ផងដែរពីបទបង្ហោះរូបភាពឯកជនរបស់ លោកស្រីដោយគ្មានការអនុញ្ញាត៕

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR