Trending now

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាប្រគល់អំណោយដល់ប្រជាជនកម្ពុជាដែលរងគ្រោះដោយទឹកជំនន់

12:24 | 06/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញបានប្រព្រឹត្តទៅពិធីប្រគល់អំណោយពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាជូនដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយសារទឹកជំនន់តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh និង លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

ពិធីនេះត្រូវបានធ្វើឡើងក្រោមសហអធិបតីភាពរបស់លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh និង លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានផ្តល់អំណោយដល់ប្រជាជនកម្ពុជានូវមីកញ្ចប់និងទឹកដោះគោឆៅ ដែលជាផលិតផលរបស់វៀតណាមក្នុងទឹកប្រាក់សរុបប្រមាណ ៣.០០០ ដុល្លារអាមេរិក។ ថ្លែងក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងខ្លាំងចំពោះការខូចខាតទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ ដែលប្រជាជនកម្ពុជាបានរងគ្រោះដោយសារផលប៉ះពាល់នៃទឹកជំនន់ ដែលអូសបន្លាយក្នុងរយៈពេលវេងកន្លងមក។ ម្យ៉ាងវិញទៀតលោកក៏បញ្ជាក់ថា អំណោយទាំងនេះគឺជាទឹកចិត្តរបស់មន្រ្តីស្ថានទូតនិងបុគ្គលិកក៏ដូចជាប្រជាជនវៀតណាមជូនចំពោះប្រជាជនកម្ពុជាក្នុងគ្រាលំបាក ដែលជានិមិត្តរូបនៃទំនៀមទំលាប់នៃ“ ក្តីស្រឡាញ់គ្នាទៅវិញទៅមកដ៏ល្អប្រពៃ» នៃប្រជាជាតិទាំងពីរផងដែរ។

ទិដ្ឋភាពនៃជំនួបនេះ

ថ្លែងក្នុងពិធីនេះដែរ លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយនិងឥរិយាបទថ្លៃថ្នូររបស់ស្ថានទូតវៀតណាម ជាពិសេសនិងប្រជាជនវៀតណាមជាទូទៅ។ ជាមួយគ្នានេះ លោកស្រីក៏បានមានប្រសាសន៍ថា លោកស្រីនឹងចែកអំណោយដល់ប្រជាជនកម្ពុជា ដែលកំពុងរងការខ្វះខាតក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះដែរ លោកស្រីក៏បានសម្តែងនូវសមានទុក្ខចំពោះការបាត់បង់និងការខូចខាតដែលប្រជាជនវៀតណាមបានរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅតំបន់ភាគកណ្តាលវៀតណាមក្នុងរយៈពេលកន្លងមកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR