យុគសម័យ - នាពេលថ្មីៗនេះគណៈប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសស៊ុយអែតដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Phan Dang Duong បានអញ្ជើញធ្វើទស្សនកិច្ចការងារនៅទីក្រុង Eskilstuna ។ សហគមន៍វៀតណាមនៅទីនេះមានចំនួនជាង ២០០០ នាក់។
ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែតលើកទឹកចិត្តឱ្យការរៀនសូត្រនិងបង្រៀនភាសាវៀតណាមនៅទីក្រុង Eskilstuna
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Phan Dang Duong បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការប្រតិបត្តិនៃសមាគមវៀតណាមប្រចាំនៅ Eskilstune ក្នុងរយៈពេលដ៏ខ្លីបានដាក់ចេញនូវការបង្កើតសមាគមដោយជោគជ័យដើម្បីជួយសមាជិកសហគមន៍ឱ្យរួបរួមគ្នា គាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីជំនះការលំបាកក្នុងជីវិតនៅឯបរទេស។ លោគ ឯកអគ្គរដ្ឋទូត Phan Dang Duong បានបញ្ជាក់ថាដោយអនុវត្តតាមគោលការណ៍របស់បក្សនិងរដ្ឋ ដោយចាត់ទុកសហគមន៍ជនវៀតណាមនៅក្រៅប្រទេសជាផ្នែកដែលមិនអាចបំបែកបាននិងជាធនធានរបស់សហគមន៍ជនជាតិវៀតណាម ទៅស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការប្រតិបត្តិនៃសមាគមវៀតណាមប្រចាំនៅ Eskilstuna ព្រមទាំងធ្វើបច្ចុប្បន្នភាពជាទៀងទាត់នូវស្ថានភាពសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសជួយប្រជាជនឱ្យយល់ច្បាស់នូវគោលការណ៍ណែនាំនិងគោលមាគ៌ារបស់បក្សនិងរដ្ឋរបស់វៀតណាម។ ក្នុងឱកាសនេះដែរគណៈប្រតិភូនៃស្ថានទូត បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអន្តរវប្បធម៌នៅក្រោមក្រុមប្រឹក្សាក្រុង Eskilstuna ដែលមាននិស្សិតវៀតណាមប្រមាណ ៧០ នាក់កំពុងសិក្សាភាសាវៀតណាម ព្រមទាំអជួបសំណេះសំណាលនិងលើកទឹកចិត្តនិស្សិតឲ្យឧស្សាហ៍រៀនភាសាវៀតណាមបានល្អផងដែរ។
ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែតលើកទឹកចិត្តឱ្យការរៀនសូត្រនិងបង្រៀនភាសាវៀតណាមនៅទីក្រុង Eskilstuna
នៅឯមជ្ឈមណ្ឌលវប្បធម៌ចម្រុះ លោកឯកអគ្គរដ្ឋទូត Phan Dang Duong បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការគាំទ្រជនអន្តោប្រវេសន៍ជាទូទៅនិងរដ្ឋាភិបាលទីក្រុង Eskilstuna ជាពិសេស។ លោកឯកអគ្គរដ្ឋទូតបានសម្តែងការរីករាយដែលនិស្សិតវៀតណាមចំនួន ៧០ នាក់អាចសិក្សាភាសាវៀតណាមនៅមជ្ឈមណ្ឌលនេះ។ នេះជាមូលដ្ឋានគ្រឹះសំរាប់និស្សិតសិក្សាស្វែងយល់អំពីឬសគល់និងគុណតំលៃនៃអត្តសញ្ញាណវប្បធម៌វៀតណាមអំពីប្រទេសនិងប្រជាជនវៀតណាម។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថាមជ្ឈមណ្ឌលនេះនឹងបន្តគាំទ្រដល់និស្សិតក្នុងដំណើរការសិក្សាភាសាវៀតណាមរបស់ពួកគេ ហើយស្ថានទូតវៀតណាមប្រចាំនៅប្រទេសស៊ុយអែតនឹងសហការយ៉ាងសកម្មជាមួយមជ្ឈមណ្ឌលក្នុងការអភិវឌ្ឍកម្មវិធីបង្រៀនភាសាវៀតណាមនៅមជ្ឈមណ្ឌលនេះផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន