យុគសម័យ - នារសៀលថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២០ ពិធីប្រគល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសេនាដល់អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក ង៉ូ ដៀន (Ngo Dien) បានធ្វើឡើងនៅស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅហាណូយ។
ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោក ចាយ ណាវុធ - ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាមបានប្រគល់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជាជូនតំណាងក្រុមគ្រួសាររបស់លោកអអីតឯកអគ្គរដ្ឋទូត ង៉ូ ដៀន
នេះគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យខ្លាំងៗក្នុងបរិបទដែលឆ្នាំ ២០២០ គឺជាឆ្នាំខួបលើកទី ៩៩ នៃថ្ងៃកំណើតរបស់អតីតឯកអគ្គរដ្ឋទូតលោក ង៉ូ ដៀន (១៩២១-២០២០) និងខួបលើកទី ៧៥ នៃទិវាប្រពៃណីការទូតវៀតណាម (១៩៤៥-២០២០)។ ចូលរួមប្រគល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយសនេះរួមមាន៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក ង្វៀន គួក យុង (Nguyen Quoc Dung) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ គ្រួសាររបស់អតីតឯកអគ្គរដ្ឋទូត ង៉ូ ដៀន រួមជាមួយមន្ត្រីក្រសួងការបរទេសវៀតណាមនិងស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម។
លោក ចាយ ណាវុធ - ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម
ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោក ចាយ ណាវុធ - ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាមបានប្រគល់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជាជូនតំណាងក្រុមគ្រួសាររបស់លោកអអីតឯកអគ្គរដ្ឋទូត ង៉ូ ដៀន។ថ្លែងមតិនៅក្នុងពិធីនោះ លោក ចាយ ណាវុធ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់លោកអតីតឯកអគ្គរដ្ឋទូត ង៉ូ ដៀន ចំពោះបុព្វហេតុបដិវត្តកម្ពុជានិងទំនាក់ទំនងកម្ពុជា - វៀតណាម។ ហើយបានបញ្ជាក់ថា ការប្រគល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាគឺដើម្បីកត់សម្គាល់យ៉ាងត្រឹមត្រូវចំពោះការរួមចំណែករបស់លោក ង៉ូ ដៀន សម្រាប់រាប់ផ្នែកការទូតរបស់កម្ពុជាជាក្នុងដំណាក់កាលលំបាក បន្ទាប់ពីកម្ពុជាបានរួចពីរបបប្រល័យពូជសាសន៍ រួមចំណែកក្នុងការកសានង ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម - កម្ពុជា នៅរយៈពេលក្រោយនេះ។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក ង្វៀន គួក យុង
និយាយអំពីអតីតឯកអគ្គរដ្ឋទូតលោក ង៉ូ ដៀន អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក ង្វៀន គួក យុង បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង ១៨ ឆ្នាំធ្វើការនៅប្រទេសកម្ពុជា ជាមួយនឹង “និស្ស័យ” ពិសេសជាមួយប្រទេសកម្ពុជា រួមទាងការឈ្លាសវៃ ភាពក្លាហាន បទពិសោធន៍និងទឹកចិត្តរបស់លោក បានផ្ដល់នូវមនសញ្ជាតនាអស់ពីដួងចិត្តដល់ប្រទេស និងប្រជាជនកម្ពុជា រួមចំណែកយ៉ាងសំខាន់សំរាប់បុព្វហេតុ បដិវត្តកម្ពុជា និងទំនាក់ទំនងវៀតណាម - កម្ពុជាផងដែរ។
តំណាងសមាគមមិត្តភាពវៀតណាម - កម្ពុជាបានជូនផ្កាដល់ក្រុមគ្រួសារ
លោកអនុរដ្ឋមន្រ្តី ង្វៀន គួក យុង បានមានប្រសាសន៍ថា ពិធីប្រគល់គ្រឿងឥស្សរិយយសនេះ ជាភស្ត្ិតាចំពោះចំណងសមគ្គីភាពតស៊ូ ភាពសហប្រតិបតិ្តការជាប្រពៃណី ជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរក្នុងដំណាក់កាលលំបាកបំផុត គឺជាការលើកទឹកចិត្តចំពោះបណ្ដាជំនាញការ កងទ័ពស្ម័គ្រចិត្តវៀតណាមដែលធ្លាប់ជួយប្រទេសកម្ពុជា និងក្រុមគ្រួសារទាំងអស់ ទន្ទឹមនឹងនេះការប្រគល់គ្រឿងឥស្សរិយយស បង្ហាញអំពីភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ។
ប្រតិភូបានថតរូបអនុស្សាវរីយ៍ក្នុងពិធីនោះ
អនុរដ្ឋមន្រ្តី ង្វៀន គួក យុងបានអះអាងថា លោកឯកអគ្គរដ្ឋទូត ង៉ូ ដៀន គឺជាគំរូ សីលធម៍ អកប្បកិរិយារបស់មន្ត្រីការទូត ដ៏ឆ្នើម ការលះបង់ចំពោះបុព្វហេតុការទូតនៃប្រទេសបានពូនជ្រុំអស់ពីកម្លាំងកាយចិត្តចំពោះទំនាក់ទំនងវៀតណាម - កម្ពុជា។
ក្នុងនាមក្រុមគ្រួសារលោក ង៉ូ វៀត ទ្រុង ជាកូនប្រុសច្បងរបស់លោកអតីតឯកអគ្គរដ្ឋទូត ង៉ូ ដៀន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនិងអាជ្ញាធរសមត្ថកិច្ចកម្ពុជាដែលបានកត់សម្គាល់នូវវិភាគទានពីមុនរបស់លោអតីតឯកអគ្គរដ្ឋទូត ង៉ូ ដៀន សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា - វៀតណាម ក៏ដូចជាថ្លែងអំណរគុណផងដែរចំពោះការសម្របសម្រួលរបស់ក្រសួងការបរទេសវៀតណាមក្នុងការរៀបចំពិធីនេះ។
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន