Trending now

ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជួបពិភាក្សាជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

16:23 | 15/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៥ ខែសីហានៅវិមានរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយសម្តេចហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាក្នុងឱកាសដែលគណៈប្រតិភូមកចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស Le Kha Phieu។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី NGUYEN THI KIM NGAN អញ្ជើញជួបពិភាក្សាជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះពិធីនេះ ក៏ដូចជាអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស Le Kha Phieu ។ នេះជាកាយវិការដ៏ថ្លៃថ្នូដែលបង្ហាញពីការភ្ជាប់ទំនាក់ទំនងដ៏ស្និទ្ធស្នាល ចំណងសាមគ្គីភាពជាប្រពៃណី និងទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាមនោសញ្ចេតនារបស់គណបក្សប្រជាជនកម្ពុជា រដ្ឋនិងប្រជាជនកម្ពុជាចំពោះអតីតអគ្គលេខាបក្ស Le Kha Phieu។

ក្នុងជំនួបនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានបញ្ជាក់ថាបក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងខិតខំអស់ពីកម្លាំងកាយចិត្តជាមួយបក្ស រដ្ឋ និងប្រជាជនកម្ពុជាជារៀងរហូតដើម្បីថែរក្សានិងពូនជ្រំទំនាក់ទំនង«ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងឋិតឋេរជានិរន្តន៍» រវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅនិងមានប្រសិទ្ធភាពលើគ្រប់វិស័យ ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក ដូចអ្វីដែលអតីតអគ្គលេខាបក្ស Le Kha Phieu ជានិច្ចកាលមានបំណងចង់បានផងដែរ។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim បានស្នើឱ្យប្រទេសទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ (Covid -19) ដោយ កុំអោយជំងឺរាតត្បាតរាលនេះរីករាលដាលពាសពេញសហគមន៍ និងរក្សាទំហំពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរឲ្យបានល្អថែមទៀតផងដែរ។ លោកស្រី Nguyen Thi Kim Ngan ក៏បានមានប្រសាសន៍ថា ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមនាឆ្នាំ ២០១៩ និងពិធីសារស្តីពីការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ដោយកត់ត្រាលទ្ធផលនៃការកំណត់ព្រំដែន ៨៤% គឺជាមូលដ្ឋានសំខាន់ណាស់សម្រាប់ប្រទេសទាំងពីរ ក្នុងការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពផងដែរ។

លោកស្រី Nguyen Thi Kim Ngan សង្ឃឹមថារដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរបញ្ចប់ការងារនេះឱ្យបានឆាប់រហ័ស ក៏ដូចជាសំរបសំរួលគ្នាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការការមូលបង្កាច់និងបំផ្លើសបំផ្លៃរបស់កម្លាំងអមិត្តមានប៉ុនប៉ងប្រឆាំងជំទាស់និងបំផ្លិចបំផ្លាញដល់ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរផងដែរ។

ទិដ្ឋភាពនៃជំនួបនេះ

លោកស្រីប្រធានរដ្ឋសភាសវៀតណាម បានសង្ឃឹមថាកម្ពុជានឹងបន្តគាំទ្រគោលជំហររួមរបស់ អាស៊ាន ព្រមទាំងគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីឲ្យវៀតណាមបំពេញភារកិច្ចដ៏សំខាន់របស់ខ្លួនក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានអាស៊ាន AIPA41 នៅឆ្នាំ ២០២០ ក៏ដូចជាក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ។

ជាការឆ្លើយតប ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ដោយប្តេជ្ញាបន្តយកចិត្តទុកដាក់និងអភិវឌ្ឍន៍យ៉ាងរឹងមាំនូវទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោកផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏កោតសរសើរចំពោះសមិទ្ធិផលសំខាន់ៗ ដែលប្រជាជនវៀតណាមសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ហើយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជឿជាក់ថាប្រជាជនវៀតណាមនឹងទទួលបានសមិទ្ធិផលធំៗកាន់តែច្រើនឡើងៗថែមទៀតក្នុងបុព្វហេតុកសាងនិងការពារប្រទេសនាំវៀតណាមឆ្ពោះទៅរកការរីកចម្រើននិងវិបុលភាពជាច្រើនថែមទៀតនាពេលអនាគតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: quochoi.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ