Trending now

លោកស្រីឯកអគ្គរដ្ឋទូតអេស្ប៉ាញ María Jes Figs Figa López-Palop - ឥស្សរជនរួមចំណែកយ៉ាងជាក់ ស្តែងសម្រាប់សមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅវៀតណាម

10:12 | 24/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងហាណូយ សហភាពសហព័ន្ធអង្គការមិត្តភាព វៀតណាម (VUFO) បានរៀបចំពិធីប្រគល់មេដាយកិត្តិយស “ដើម្បីសន្តិភាពមិត្តភាពក្នុងចំណោម ប្រជាជាតិ” ជូនដល់លោកស្រី María Jesús Figa López-Palop ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាពនៃព្រះរាជាណាចក្រអេស្ប៉ាញប្រចាំនៅប្រទេសវៀតណាមក្នុងឱកាសបញ្ចប់អាណត្តិរបស់លោកស្រីនៅប្រទេសវៀតណាម។

លោកស្រីឯកអគ្គរដ្ឋទូតអេស្ប៉ាញ María Jes Figs Figa López-Palop និង ប្រធាន VUFO លោកស្រី Nguyen Phuong Nga

ក្នុងនាមជាប្រធាន VUFO លោកស្រី Nguyen Phuong Nga បានប្រគល់ជូនឯកអគ្គរដ្ឋទូត María Jesús Figa López-Palop មេដាយកិត្តិយស “ដើម្បីសន្តិភាពមិត្តភាពក្នុងចំណោម ប្រជាជាតិ” ដែលជា រង្វាន់ខ្ពង់ខ្ពស់បំផុតរបស់ VUFO ជូនដល់មិត្តភក្តិអន្តរជាតិ។ អស់រយៈពេលជាង ៣ ឆ្នាំនៃការបំពេញបេ សកកម្មនៅប្រទេសវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត បានរួមចំណែកយ៉ាងវិជ្ជមានក្នុងការជំរុញទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅនិងទូលំទូលាយរវាងវៀតណាមនិងអេស្ប៉ាញ។

លោកស្រី ក៏បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងសង្គមដោយគាំទ្រយ៉ាងសកម្មដល់កិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរដោយ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាមជាដើម។ ​​ដើម្បីថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោកស្រីឯកអគ្គរដ្ឋទូតអេស្ប៉ាញ ប្រធាន VUFO បានជឿជាក់ថានៅទីណាក៏ឯកលោកស្រីអគ្គរដ្ឋទូតនិងស្វាមីក៏នឹងបន្តផ្តល់ការគាំទ្រដ៏មានតម្លៃដល់វៀតណាមនិងបន្តរួមចំណែកក្នុងការពង្រឹងនិងពង្រីក ថែមទៀតនូវចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងអេស្ប៉ាញផងដែរ។

ទិដ្ឋភាពនៃជំនួននេះ

នៅក្នុងពិធីនេះលោកស្រីឯកអគ្គរដ្ឋទូត María Jesús Figa López-Palop បានសម្តែងការកោត សរសើ ចំពោះសេចក្តីស្រលាញ់រាប់អានរបស់ VUFO សមាគមមិត្តភាពវៀតណាម - អេស្ប៉ាញ និងមិត្តវៀតណាមដែលបានផ្តល់ជូនចំពោះរូបគាត់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥