Trending now

រួមគ្នាបង្កើតការងារស្ថេរភាពសម្រាប់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមនៅកម្ពុជា

22:05 | 03/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - យោងតាមប្រេសិតស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា Lai Xuan Chien បានឲ្យដឹងថា នាបច្ចុបន្នប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាកំពុងរស់នៅគ្រប់ខេត្ត/ក្រុងនៃប្រទេសកម្ពុជាដែលធំជាងគេគឺរាជធានីភ្នំពេញនិងខេត្តចំនួន ៥ នៅជុំវិញបឹងទន្លេសាប។

ប្រេសិតស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា Lai Xuan Chien (រូបថត៖ vov.vn)


នាថ្ងៃទី ២ ខែមិថុនាក្នុងជំនួបរវាងតំណាងស្ថានទូតវៀតណាមនិងសមាគមខ្មែរ - វៀតណានៅខេត្តក្រចេះ មេដឹកនាំក្រុមហ៊ុន THADI រួមទាំងបងប្អូនប្រជាជនកម្ពុជាដើមកំណើតវៀតណាម នៅកម្ពុជាបានពិភាក្សាអំពីការស្វែងរកដំណោះស្រាយដើម្បីជួយគាំទ្រការងារសម្រាប់សហគមន៍ជនវៀតណាមដែលកំពុងជួបការលំបាកនៅកម្ពុជា។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Le Thanh Hoang នាយក ប្រតិបត្តិក្រុមហ៊ុន THADI Complex បានមានប្រសាសន៍ថាក្រុមហ៊ុនកំពុងផ្តល់ការងារដល់មនុស្សជាង ៤.០០០ នាក់ដែលធ្វើការនៅកសិដ្ឋានស្នួលនិងដូនពេញនៅកម្ពុជា។ ក្នុងនោះមានពលករប្រមាណ ៣.៥០០ នាក់ជាជនជាតិខ្មែរនិងនិយោជិកជាង ៤៥០ នាក់ជាអ្នកជំនាញ និងអ្នកពិគ្រោះយោបល់មកពី ប្រទេសហ្វីលីពីន ចិន ថៃ និងវៀតណាម។

រួមគ្នាបង្កើតការងារស្ថេរភាពសម្រាប់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមនៅកម្ពុជា (រូបថត៖ vov.vn)

នាឆ្នាំ ២០២០ ដោយមានផែនការអភិវឌ្ឍតាមកសិដ្ឋាននានា នៅកម្ពុជា THADI មានតត្រូវការជ្រើសរើសកម្មករនិយោជិកជាង ៨.០០០ នាក់ដោយមានប្រាក់ខែជាង ២៥០ ដុល្លារអាមេរិក ហើយទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃផងដែរ។ ក្រៅពីនេះកម្មករ និយោជិកមានកន្លែងស្នាក់នៅសមរម្យនិងមិនចាំបាច់ចំណាយថ្លៃដើមដូចជាអគ្គិសនីនិងទឹកជាដើម។ យោងតាមលោក Lai Xuan Chien ប្រជាជនវៀតណាមភាគច្រើនរស់នៅតំបន់ទីក្រុង ដែលសុទ្ធសឹងតែ មានការងារធ្វើស្ថេរភាពហើយជីវភាពរស់នៅរបស់ពួកគេក៏កាន់តែប្រសើរឡើងផងដែរ។ ទោះយ៉ាងណា ក៏ដោយនៅតំបន់ជនបទនិងតំបន់ដាច់ស្រយាលវិញជាពិសេសតំបន់ទន្លេសាបជីវភាពរស់នៅរបស់ប្រជាជននៅតែជួបការលំបាកជាច្រើនដែរ។ ហេតុដូច្នេះសកម្មភាពជួយបណ្តុះបណ្តាល វិជ្ជាជីវៈដូចស្វពថ្ងៃនេះ នឹងបើកឱកាសថ្មីសម្រាប់ប្រជាជនឱ្យមានស្ថានភាពស្ថេរភាពនិងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនវៀតណាមដែលដំណើរការល្អនៅកម្ពុជានឹងក្លាយទៅជាស្ពានសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរដើម្បីអភិវឌ្ឍចំណងមិត្តភាពឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR