Trending now

រាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខចំពោះការទទួលមរណភាពរបស់ ឯកឧត្តម វ៉ូ ម៉ោ (Vu Mao)

13:29 | 02/06/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសមាគមមិត្តភាពកម្ពុជា-វៀតណាមផ្ញើសារចូលរួមរំលែកទុក្ខចំពោះការទទួលមរណភាពរបស់ ឯកឧត្តម វ៉ូ ម៉ោ អតីតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។

ក្នុងនោះ (i) គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាមានសាររំលែកទុក្ខផ្ញើជូនគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម (ii) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមានសាររំលែកទុក្ខផ្ញើជូន លោកជំទាវ ង្វៀន ធី គីម ងិន ប្រធានរដ្ឋសភាវៀតណាម (iii)សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានសាររំលែកទុក្ខផ្ញើជូនលោកជំទាវ ហ័ង ធី នឿ និងក្រុមគ្រួសារ (iv) សមាគមមិត្តភាពកម្ពុជា-វៀតណាមនិងសមាគមមិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀងមានសាររំលែកទុក្ខផ្ញើជូនសមាគមមិត្តភាពវៀតណាម-កម្ពុជា។

ក្នុងសាររំលែកទុក្ខមិត្តកម្ពុជាបានវាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងធំធេងរបស់ ឯកឧត្តម វ៉ូ ម៉ោ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម ព្រមទាំងការរួមចំណែកដ៏សកម្មរបស់ ឯកឧត្តម ក្នុងការពង្រឹងនិងពង្រីកចំណងទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងវៀតណាមជាមួយ បក្ស រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងតួរនាទីជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជានាពេលកន្លងមក។

ទន្ទឹមនឹងនោះ មិត្តកម្ពុជាបានចាត់ទុកថាការទទួលមរណភាពរបស់ ឯកឧត្តម វ៉ូ ម៉ោ មិនត្រឹមតែជាការបាត់បង់ឥស្សរជនមួយរូបរបស់ប្រទេសនិងប្រជាជវៀតណាមតែប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់មិត្តភក្តិមួយរូបរបស់ប្រជាជនកម្ពុជាទៀតផង៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមានសាររំលែកទុក្ខផ្ញើជូន លោកជំទាវ ង្វៀន ធី គីម ងិន ប្រធានរដ្ឋសភាវៀតណាម

គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាមានសាររំលែកទុក្ខផ្ញើជូនគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានសាររំលែកទុក្ខផ្ញើជូនលោកជំទាវ ហ័ង ធី នឿ និងក្រុមគ្រួសារ

សមាគមមិត្តភាពកម្ពុជា-វៀតណាមនិងសមាគមមិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀងមានសាររំលែកទុក្ខផ្ញើជូនសមាគមមិត្តភាពវៀតណាម-កម្ពុជា


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមានសាររំលែកទុក្ខផ្ញើជូន ឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ