Trending now

ទីក្រុងហូជីមិញទទួលបានថវិកាជាង ១៥៣ ពាន់លានដុងពីអង្គភាពនិងបុគ្គលចំនួន ៦.៧៥៦ ដែលគាំទ្រប្រឆាំងនឹង COVID-19

16:49 | 05/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ គិតត្រឹមថ្ងៃទី ៤ ខែភសភា គណៈកម្មាធិការចលនាមូលនិធិប្រឆាំនឹង COVID-19 របស់ទីក្រុង ទទួលបានថវិកាជាង ១៥៣ ពាន់លានដុងពីអង្គភាពនិងបុគ្គលចំនួន ៦.៧៥៦ ដែលគាំទ្រប្រឆាំងនឹង COVID-19 និងថវិកាជាង ២២,៦ ពាន់លានដុងដើម្បីគាំទ្រដល់ប្រជាជនដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងជ្រាបចូលភាពប្រៃ។

លោកស្រី To Thi Bich Chau ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ (លេខ ២ ពីខាងស្តាំ) ទទួលបានការគាំទ្រពីសហគ្រាស។

ការចលនាប្រជាជនទីក្រុងហូជីមិញដើម្បីជួយការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 និងជួយប្រជាជនដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងជ្រាបចូលភាពប្រៃត្រូវបានអនុវត្តដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ២០ ខែមីនា ហើយទទួលបានការចូលរួមយ៉ាងសកម្មពីស្ថាប័ន អង្គភាព សហគ្រាស អង្គការសង្គម អង្គការសាសនានិងប្រជាជនជាច្រើននៅទីក្រុងហូជីមិញ។

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានសហការជាមួយអង្គភាពនិងទីភ្នាក់ងារពាក់ព័ន្ធដើម្បីចែកចាយទំនិញទាំងអស់ដែលទទួលបាន រួមមាន៖ ឧបករណ៍វេជ្ជសាស្រ្ត ទំនិញ វត្ថុចាំបាច់ ភេសជ្ជៈ ដោយមានទឹកប្រាក់សរុបជាង ២២ ពាន់លានដុង ដល់មូលដ្ឋានព្យាបាល មន្ទីរពេទ្យនៅតាមតំបន់ដាច់ដោយឡែក បុគ្គលិកសុខាភិបាល មន្ត្រី ទាហាន អ្នកស្ម័គ្រចិត្ត បុគ្គលិកបម្រើការក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត និងអ្នកត្រូវដាក់នៅដាច់ដោយឡែក។

លើសពីនេះទៅទៀត ទឹកប្រាក់ចំនួនជាង ១៤ ពាន់លានដុង ក៏ត្រូវបានប្រើដើម្បីជួយដល់អ្នកលក់ឆ្នោតចល័តចំនួន ១៨,៧០៧ នាក់ ដែលកំពុងជួបការលំបាកដោយសារការផ្អាកការលក់ឆ្នោតជាបណ្តោះអាសន្ន; ទឹកប្រាក់ចំនួនជិត ២ ពាន់លានដុងត្រូវបានប្រគល់ជូនមន្ទីរពេទ្យស្រុក Can Tho, អន្តេវាសិកដ្ឋានសាកលវិទ្យាល័យជាតិ មន្ទីរពេទ្យ Cho Ray, មន្ទីរពេទ្យត្រូពិកទីក្រុង, មន្ទីរពេទ្យកំរិតទី២ Cu Chi, មន្ទីរពេទ្យសង្រ្គាមតំបន់ឈីជី, មន្ទីរពេទ្យជំងឺត្រូពិកមជ្ឈិម, តំបន់ដាច់ដោយឡែក (តំបន់ A) នៃសាលាយោធាយោធភូមិភាគទី៧; ទឹកប្រាក់ចំនួនជិត ២ ពាន់លានដុងត្រូវប្រគល់ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅតាមតំបន់ដាក់នៅដាច់ដោយឡែក កម្លាំងកម្មសិក្សានៅប៉ុស្តិ៍ចំនួន ១៦ ដើម្បីគ្រប់គ្រងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 នៅក្នុងទីក្រុង។

គណៈកម្មាធិការសង្គ្រោះទីក្រុងហូជីមិញបានផ្តល់ថវិកាចំនួន ៧ ពាន់លានដុងដល់ប្រជាជនដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងជ្រាបចូលភាពប្រៃនៅខេត្ត Soc Trang, Bac Lieu, Ca Mau, Kien Giang, Tra Vinh, Ben Tre និង Hau Giang។ (១ ពាន់លានដុងសម្រាប់ខេត្តនីមួយៗ)៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR