Trending now

សមាគមមិត្តភាពវៀតណាម - គុយបានិងក្លឹបអតិតនិស្សិតវៀតណាមនៅគុយ បាបរិច្ចាគថវិកាជាង ៦៣,០០០ ដុល្លាអាមេរិក ដើម្បីជួយឧបត្ថម្ភប្រជាជនគុយបាប្រយុទ្ធប្រឆាំងនឹងជំងឺរ

16:21 | 28/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ២៧ ខែមេសា នៅទីស្នាក់ការនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) សមាគមមិត្តភាពវៀតណាម - គុយបានិងក្លឹបអតិតនិស្សិតវៀតណាមនៅគុយបាបានប្រគល់ថវិកាជាង ៦៣,០០០ ដុល្លាអាមេរិកនិង ជែលលាងដៃការពារបាក់តេរី ២០០០ ដប ដល់ប្រជាជនគុយបាប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 តាមរយៈស្ថានទូតគុយបាប្រចាំនៅប្រទេសវៀតណាម។

សមាគមមិត្តភាពវៀតណាម - គុយបានិងក្លឹបអតីតនិស្សិតវៀតណាមនៅគុយ បាបរិច្ចាគថវិកាជាង ៦៣,០០០ ដុល្លាអាមេរិក ដើម្បីជួយឧបត្ថម្ភប្រជាជនគុយបាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 ។

ចូលរួមក្នុងពិធីនេះរួមមាន៖ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោកស្រី Lianys Torres Rivera សាស្ត្រាចារ្យរងបណ្ឌិត លោក Nguyen Viet Thao នាយករងបណ្ឌិតសភានយោបាយជាតិហូជីមិញ អនុប្រធានអចិន្ត្រៃយ៍សមាគមមិត្តភាពវៀតណាម - គុយបា និងតំណាងនៃក្រសួងការបរទេស គណៈកម្មាធិការបរទេសមជ្ឈឺម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម។

អំណោយនេះគឺជាលទ្ធផលនៃការយុទ្ធនាការដើម្បីគាំទ្រប្រជាជនគុយបាប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID – 19 ដែលបានផ្តួចផ្តើមនិងបើកដំណើរការដោយសមាគមមិត្តភាពវៀតណាម - គុយបានិងក្លឹបអតីតនិស្សិតវៀតណាមនៅគុយបា។ បន្ទាប់ពីការហៅទូរស័ព្ទអស់រយៈពេលជាង ២ សប្តាហ៍ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២០ សកម្មភាពនេះបានទទួលការឆ្លើយតបដោយស្មោះអស់ចិត្ត ពីអង្គការ បុគ្គល សមូហភាព អ្នកជំនួញ ប្រជាជនដែលបានសិក្សានិងធ្វើការនៅគុយបា ជាច្រើន និងស្រឡាញ់ប្រទេសគុយបា ដែលបានបរច្ចាគថវិកាជាង ៦៣,០០០ ដុល្លាអាមេរិកនិងទឹកលាងដៃការពារបាក់តេរីចំនួន​ ២០០០​ ដប។

ថ្លែងក្នុងពិធីនោះ លោក Nguyen Viet Thao បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់ប្រទេសគុយបាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19។ លោកក៏បានសម្តែងការកោតសរសើរចំពោះគំរួនៃសាមគ្គីភាពអន្តរជាតិរបស់បក្ស រដ្ឋ និងប្រជាជនគុយបាក្នុងការបញ្ជូនអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 នៅក្នុងប្រទេសជាច្រើននៅលើពិភពលោក និងកិច្ចខិតខំប្រឹងប្រែងរបស់ “កោះសេរី” ក្នុងការព្យាបាលនិងការបង្កាការពារនឹង​ COVID – 19 ទោះបីជាគុយបាកំពុងប្រទះការលំបាកជាច្រើនក៏ដោយ។

វិទ្យាស្ថានមិត្តភាពគុយបាជាមួយប្រជាជាតិ (ICAP) និងសមាគមមិត្តភាពគុយបា - វៀតណាមនឹងក្លាយជាដៃគូគុយបាដែលតំណាងឱ្យប្រជាជនគុយបាដើម្បីទទួលអំណោយនេះ។

លោកស្រីអគ្គរដ្ឋទូត Lianys Torres Rivera បានឲ្យដឹងថាលោកស្រីមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការរស់នៅនិងធ្វើការនៅប្រទេសវៀតណាម។

ចំណែកឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោកស្រី Lianys Torres Rivera បានថ្លែងអំណរគុណចំពោះប្រជាជនវៀតណាមជាទូទៅនិងសមាគមមិត្តភាពវៀតណាម - គុយបានិងក្លឹបអតីតនិស្សិតវៀតណាមជាពិសេស ចំពោះគំនិតផ្តួចផ្តើមបរិច្ចាគដល់ប្រជាជនគុយបា។

លោកស្រីឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 ជាពេលវាលាដែលចំណងសាមគ្គីភាពត្រូវបានបញ្ជាក់ និងគឺជាវ៉ាក់សាំងដ៏សំខាន់ដើម្បីបង្កាការពារនឹងជំងឺរាតត្បាតនិងជាថ្នាំដ៏ល្អបំផុតសម្រាប់ព្យាបាលវា។ អំណោយសាមគ្គីភាពរបស់ប្រជាជនវៀតណាមនាពេលនេះនឹងក្លាយជាប្រភពដ៏ធំធេងនៃការលើកទឹកចិត្តនិងគាំទ្រអំពីស្មារតីដល់គុយបាក្នុងស្ថានភាពលំបាកបច្ចុប្បន្ន។

លោកស្រីឯកអគ្គរដ្ឋទួតបានចែករំលែកថា៖ “ក្នុងនាមប្រជាជនគុយបា ខ្ញុំសូមទទួលយកការគាំទ្រឧបត្ថម្ភនេះ ពីព្រោះវាជាមនោសញ្ចេតនាពិសេសពីអ្វីដែលលោក Fidel ហៅថា៖ “ប្រជាជនគុយបាកើតនៅប្រទេសមួយផ្សេងទៀត” ។ នេះគឺជាលទ្ធផលនៃសេចក្តីស្រឡាញ់ដែលមនុស្សគ្រប់គ្នាបង្ហាញចំពោះប្រទេសរបស់ខ្ញុំ ក៏ជាប្រទេសទីពីររបស់អ្នក ដូចដែលមនុស្សជាច្រើនបានប្រាប់ខ្ញុំដែរ”៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ