Trending now

ពិធីប្រគល់អំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមជូនដល់ប្រជាជនខ្មែរដើមកំណើតវៀតណាម

07:30 | 09/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ៨ ខែមករា នៅទីស្នាក់ការសមាគមខ្មែរ - វៀតណាមនៅរាជធានីភ្នំពេញប្រទេសកម្ពុជា ធនាគារ Sacombank បានរៀបចំកម្មវិធី“និទាឃរដូវពោរពេញទៅដោយភាពកក់ក្តៅ” ដើម្បីអបអរសារទរឆ្នាំជូតទោស័ក ២០២០ ព្រមទាំងប្រគល់ជូនអំណោយដល់គ្រួសារខ្មែរដើមកំណើតវៀតណាមមួយចំនួន ដែលមានស្ថានភាពលំបាកក្នុងតំបន់ ក៏ដូចជាលើកទឹកចិត្តបងប្អូនប្រជាជននឹងទទួលអំណរសារទរបុណ្យឆ្នាំថ្មីប្រពណីដ៏ជាទីសប្បាយរីករាយនិងកក់ក្តៅនេះផងដែរ។

លោក Le Van Ron អគ្គនាយករងនៃធនាគារ Sacombank ប្រគល់អំណោយជូនដល់បងប្អូនខ្មែរដើមកំណើរវៀតណាម (រូបចត៖ baotintuc.vn)

នៅទីនេះ ថ្នាក់ដឹកនាំ កម្មាភិបាលនិងបុគលិកនៃក្រុមហ៊ុន Sacombank បានប្រគល់អំណោយចំនួន ១០០ កញ្ចប់រួមទាំងសំភារៈចាំបាច់និងសាច់ប្រាក់ដែលមានតំលៃប្រមាណ ៥០ ម៉ឺនដុង/កញ្ចប់ ដល់គ្រួសារខ្មែរដើមកំណើតវៀតណាមមួយចំនួនដែលមានភាពលំបាកលំបិននិងកំពុងរស់នៅតាមឃុំនិងសង្កាត់នៅរាជធានីភ្នំពេញផងដែរ។

អញ្ជើញថ្លែងមិតក្នុងឱកាសនេះ លោក Le Van Ron អគ្គនាយករងនៃធនាគារ Sacombank បានមានប្រសាសន៍ថាក្រៅពីសកម្មភាពធុរកិច្ច ធនាគារ Sacombank ក៏បានផ្តោតការយកចិត្តទុកដាក់លើកម្មវិធីនានា ដើម្បីថែទាំនិងជួយឧបត្ថម្ភដល់សហគមន៍សង្គមផងដែរ។ សកម្មភាពសំខាន់មួយគឺកម្មវិធី “និទាឃរដូវពោរពេញទៅដោយភាពកក់ក្តៅ” ដែលត្រូវបានរៀបចំឡើងជាលើកដំបូងដោយ ធនាគារSacombank នៅវៀតណាមកាលពីឆ្នាំ ២០០៤ ដើម្បីចែករំលែកការលំបាក លើកទឹកចិត្តនិងនាំមកនូវសេចក្តីអំណរនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមមកដល់សម្រាប់ប្រជាជនដែលជួបប្រទះភាពអកុសលនៅទូទាំងខេត្តនិងក្រុង។

បងប្អូនខ្មែរដើមកំណើរវៀតណាមសំដែងក្តីត្រេតអរនៅពេលដែលទទួលអំណោយ (រូបថត៖ baonhandan.vn)


ក្នុងនាមសហគមន៍ខ្មែរដើមកំណើតវៀតណាមនៅកម្ពុជា លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាមបានថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ធនាគារ Sacombank និងធុរជនវៀតណាម ក៏ដូចជាអង្គភាពនានា ដែលតែងតែផ្តោតការយកចិត្តទុកដាក់និងជួយជ្រោមជ្រែងដល់បងប្អូនខ្មែរដើមកំណើតវៀតណាមនៅប្រទេសកម្ពុជាផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: nhandan.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីដង្ហែ និងប្រគល់អដ្ឋិធាតុយុទ្ធជនពលីដែលបានស្លាប់ក្នុងសម័យសង្រ្គាមនៅកម្ពុជាត្រឡប់ទៅប្រទេសវិញ
បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ